អាហ្វ្រិកខាងត្បូងគាំទ្រការពង្រីក BRICS

Chia sẻ
(VOVWORLD) - ថ្នាក់ដឹកនាំអាហ្វ្រិកខាងត្បូងបានលើកឡើងទស្សនៈរបស់ខ្លួនក្នុងសុន្ទរកថាដែលត្រូវបានផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ផ្កាយរណបស្ដីពីគោលនយោបាយការបរទេសរបស់អាហ្វ្រិកខាងត្បូងនិងកិច្ចប្រជុំកំពូល BRICS។
អាហ្វ្រិកខាងត្បូងគាំទ្រការពង្រីក BRICS - ảnh 1ប្រធានាធិបតីអាហ្វ្រិកខាងត្បូង Cyril Ramaphosa ។ រូបថត៖ AFP/VNA

ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានបង្ហាញពីការគាំទ្រចំពោះការពង្រីកក្រុមខឿនសេដ្ឋកិច្ចលេចចេញថ្មី BRICS (រួមទាំងប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង) មុនកិច្ចប្រជុំកំពូលលើកទី ១៥ នៃក្រុម នៅទីក្រុង Johannesburg (អាហ្រ្វិកខាងត្បូង) ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ សីហាខាងមុខ។

ថ្នាក់ដឹកនាំអាហ្វ្រិកខាងត្បូងបានលើកឡើងទស្សនៈរបស់ខ្លួនក្នុងសុន្ទរកថាដែលត្រូវបានផ្សាយបន្តផ្ទាល់នៅលើទូរទស្សន៍ផ្កាយរណបស្ដីពីគោលនយោបាយការបរទេសរបស់អាហ្វ្រិកខាងត្បូងនិងកិច្ចប្រជុំកំពូល BRICS។ លោកប្រធានាធិបតី Cyril Ramaphosa បានសង្កត់ធ្ងន់ថា BRICS ដែលត្រូវបានពង្រីកនឹងតំណាងឱ្យក្រុមប្រទេសចម្រុះដែលមានគោលបំណងដូចគ្នាអំពីសណ្តាប់ធ្នាប់ពិភពលោកប្រកបដោយតុល្យភាពជាង។ លោកប្រធានាធិបតី Cyril Ramaphosa បាននិយាយថា ប្រទេសចំនួន ៣០ បានចុះឈ្មោះជាសមាជិក BRICS ហើយប្រទេសមួយចំនួនទៀតបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការក្លាយទៅជាផ្នែកមួយនៃក្រុមប្រទេសនេះផងដែរ។

ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Cyril Ramaphosa នឹងចូលរួមកិច្ចប្រជុំកំពូល BRICS ជាមួយប្រធានរដ្ឋចិនលោក Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នឹងចូលរួមដោយផ្ទាល់ ខណៈពេលដែលលោកប្រធានាធិបតី Vladimir Putin នឹងចូលរួមតាមអ៊ីនធឺណិត។

សហគមន៍ BRICS ស្រូបយក ១/៤ នៃសេដ្ឋកិច្ចពិភពលោក ស្រូបយក១/៥ នៃពាណិជ្ជកម្មសកល ហើយជាកន្លែងរស់នៅរបស់ប្រជាជនចំនួន ៤០% នៃចំនួនប្រជាជនពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ