អាហ្រ្វិកខាងត្បូងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម

Chia sẻ
(VOVworld)-នាថ្ងៃទី៣តុលា ខុទ្ទកាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានជូន ដំណឹងថា អនុប្រធានាធិបតីលោក Cyril Ramaphosa 

(VOVworld)-នាថ្ងៃទី៣តុលា ខុទ្ទកាល័យប្រធានាធិបតីអាហ្រ្វិកខាងត្បូងបានជូន
 ដំណឹងថា អនុប្រធានាធិបតីលោក Cyril Ramaphosa បានចាប់ផ្តើមអនុវត្តដំណើរ
បំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងទី៤តុលា
 សំដៅជម្រុញថែមទៀត ទំនាក់ទំនងនយោបាយ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាង
ប្រទេស ទាំងពីរ។ រដ្ឋាភិបាលអាហ្រ្វិកខាងត្បូងបានសង្កត់ធ្ងន់ថា ដំណើរទស្សន​
កិច្ចជាផ្លូវការ នៅវៀតណាមលើកនេះរបស់អនុប្រធានាធិបតី  Ramaphosa នឹង
បើកចេញជំហាន អភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងដៃគូប្រពៃណីរវាងប្រទេសទាំងពីរ
ជាពិសេសលើវិស័យ សេដ្ឋកិច្ចដែលប្រទេសទាំងពីរមានប្រៀបខ្លាំងដូចជាវិស័យ
សេដ្ឋកិច្ចសមុទ្រ។

អាហ្រ្វិកខាងត្បូងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
អាហ្រ្វិកខាងត្បូងមានបំណងជម្រុញទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម


        ពិធីទទួលអនុប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក Cyril Ramaphosa បាន
 ប្រព្រឹត្តទៅយ៉ាងមហោឡារិកនាពេលរសៀលថ្ងៃទី៣តុលា នៅទីក្រុងហាណូយ។
អនុ ប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh អញ្ជើញជាអធិបតីពិធី
ទទួល នេះ។ នាពេលរសៀលថ្ងៃដដែល លោកស្រី Dang Thi Ngoc Thinh បាន
អញ្ជើញជួប សវនការនិងពិភាគ្សាការងារជាមួយ លោក Cyril Ramaphosa។ នៅ
ក្នុងជំនួបនេះ ភាគី ទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាងបក្ស
កុម្មុយនិស្តវៀតណាមជាមួយ គណៈបក្ស ANC អាហ្វ្រិកខាងត្បូង ដោយចាត់ទុន
នោះជាគ្រឹះស្ថានសម្រាប់ជម្រុញ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងរឹតបន្តឹង
កិច្ចសហប្រតិបត្តិការរវាងក្រសួងស្ថា ប័ននានានៃប្រទេសទាំងពីរ។​ភាគីទាំងពីរ
អះអាងថា បន្តសហការគ្នាយ៉ាងស្អិតរមួត លើបណ្តាវេទិកាអន្តរជាតិ។​អាហ្វ្រិក
ខាងត្បូងបានចែករំលែកទស្សនរបស់វៀតណាម អំពីការដោះស្រាយជម្លោះលើ
សមុទ្រខាងកើតដោយសន្តិវិធីឈរលើមូលដ្ឋាននៃច្បាប់ អន្តរជាតិ។

        អនុប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានសម្តែងគោលបំណងថា ភាគីទាំង
ពីរគប្បី ធ្វើឲ្យវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មកាន់តែសម្បូរបែប ដើម្បីបង្កើនតម្លៃប្រាក់
ពាណិជ្ជកម្ម និងបង្កើតតុល្យភាពពាណិជ្ជកម្មឈរលើមូលដ្ឋានដែលភាគីទាំងពីរ
មានផលប្រយោជន៍ ដូចគ្នា។ ដោយផ្អែកលើលទ្ធផលនៃកិច្ចពិភាក្សានេះ ភាគីទាំង
ពីរបានឯកភាពថា នឹង បញ្ជាណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធនានានៃប្រទេស
ទាំងពីរ អនុវត្តយ៉ាងសកម្មរាល់ វិធានការជាក់ស្តែងសំដៅពង្រឹងនិងពង្រីកទំនាក់
ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ ប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំង
ពីរ។ភាគីទាំងពីរក៏បានពិភាគ្សាយ៉ាងជ្រាល ជ្រៅលើវិធានការប្រតិបត្តិអនុសញ្ញា
CITES សំដៅការពារសត្វព្រៃ។ អនុប្រធានាធិបតី អាហ្វ្រិកខាងត្បូងក៏បានវាយ
តម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀត ណាមក្នុងការតស៊ូ ទប់
ស្កាត់បទល្មើសសំដៅអភិរក្សសត្វព្រៃផងដែរ៕

ប្រតិកម្មទៅវិញ