អ៊ីស្រាអែលអនុម័តលើផែនការសាងសង់លំនៅដ្ឋានជិត ១៨០០ ខ្នងនៅតំបន់ Westbank

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ ខែកុម្ភៈ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Naftali Bennett បានឲ្យដឹងថា គណៈកម្មាធិការរៀបចំគោលនយោបាយរបស់អ៊ីស្រាអ៊ែលនាថ្ងៃដដែល បានអនុម័តលើផែនការសាងសង់ លំនៅដ្ឋានថ្មីជិត ១.៨០០ ខ្នងនៅតំបន់ West Bank ដែលត្រូវបានកាន់កាប់។
អ៊ីស្រាអែលអនុម័តលើផែនការសាងសង់លំនៅដ្ឋានជិត ១៨០០ ខ្នងនៅតំបន់ Westbank - ảnh 1 ការតាំងទីលំនៅ Revava របស់អ៊ីស្រាអែលនៅតំបន់ West Bank ( រូបថតៈ AFP / TTXVN)

សេចក្តីជូនដំណឹងដូចពោលខាងលើនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលត្រឹមតែ ៤ ថ្ងៃ មុនពេលការបោះឆ្នោតរដ្ឋសភា ( Knesset) លើកទី ៣ របស់អ៊ីស្រាអែល។

នេះជាសេចក្តីជូនដំណឹងលើកទី ២ របស់អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ស្តីអំពីការសាងសង់ទីលំនៅដ្ឋានធំៗបន្ថែមទៀត។

មុននេះ នាថ្ងៃទី ២៥ ខែកុម្ភៈ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានជូនដំណឹងថាលោកនឹងសាងសង់ទីលំនៅដ្ឋានថ្មីចំនួន ៣៥០០ ខ្នងទៀតនៅតាមច្រករបៀង E1 ដែលជាតំបន់ដ៏រសើបមួយនៅ West Bank ៕

ប្រតិកម្មទៅវិញ