|
អ៊ីស្រាអែលសម្រេចដាក់ពង្រាយទាហានទុកបំរុងចំនួន ៤ ម៉ឺននាក់នៅតំបន់ Gaza (Image: VNA) |
(VOVworld) – ក្នុងកាលៈទេសៈ ភាពតានតឹងឡើងជណ្តើរពីមួយថ្ងៃទៅមួយថ្ងៃនៅ
តំបន់ Gaza គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែលបានសម្រេចដាក់ពង្រាយ
ទាហាន ទុកបំរុងចំនួន ៤ ម៉ឺននាក់ សំដៅចូលរួមការវាយប្រហារតម្រង់ទៅលើ
តំបន់នេះ។ តាម រដ្ឋមន្ត្រីក្រសួងការពារប្រទេសអ៊ីស្រាអែល លោក Moshe Ya’alon
បានឲ្យដឹងថា៖ នេះគឺជាផ្នែកមួយក្នុងយុទ្ធនាការ “ការពារខ្សែព្រំដែន” ដែលនឹង
អូសបន្លាយក្នុងរយៈ ពេលយូអង្វែងនិងកងទ័ពអ៊ីស្រាអែលមានសិទ្ធិបាញ់តបត
វិញជនប្រដាប់អាវុធ Hamas។ ក្នុងពេលនោះ មន្ត្រីអ៊ីស្រាអែលមិនបញ្ចេញឈ្មោះ
មួយនាក់បានលើកច្បាស់ថា៖ គោលដៅស្នូលនៃយុទ្ធនាការពោលខាងលើគឺ
សំដៅបំផ្លិចបំផ្លាញប្រព័ន្ធបាញ់កាំជ្រួចរបស់ចលនាឥស្លាម Hamas ទាំងស្រុង។ ចំពោះមុខស្ថានភាពឡើងជណ្តើរដ៏ស្មុគស្មាញនៅតំបន់ Gaza សម្ព័ន្ធភាពអារ៉ាប់
(AL) បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ដំណើរការកិច្ចប្រជុំជា
បន្ទាន់ដើម្បីពិភាក្សាអំពីយុទ្ធនាការដោយយន្តហោះដ៏បង្ហូរឈាមរបស់
អ៊ីស្រាអែលតម្រង់ទៅលើតំបន់ Gaza ៕