កន្លែងកើតហេតុនៃករណីវាយប្រហារតាមជើងអាកាសរបស់អ៊ីស្រាអែលទៅលើ Gaza City កាលពីថ្ងៃទី១៨ មិថុនា (រូបថត៖ AFP/TTXVN)
|
យន្តហោះចម្បាំងរបស់អ៊ីស្រាអែលបានបាញ់កាំជ្រួចទៅលើប៉ូស្តិ៍យោធា ចំនួន២របស់ចលនា Hamas នៅតំបន់ Gaza ហើយបង្កឡើងការខូចខាតយ៉ាង ធ្ងន់ធ្ងរខាងសម្ភារៈ។ នេះត្រូវបានចាត់
ទុកថា ជាយុទ្ធនាការតបតវិញចំពោះករណីវាយប្រហារ ដោយកាំជ្រួចចំនួន២លើក តម្រង់ទៅ
លើតំបន់ប៉ែកខាងត្បូងអ៊ីស្រាអែលមុននោះ ដែលអ៊ីស្រាអែលចោទប្រកាន់ចលនា Hamas បានអនុវត្តន៍។កាំជ្រួចយ៉ាងហោច ណាស់២០គ្រាប់ត្រូវបានបាញ់បង្ហោះពី Gaza ទៅលើ
អ៊ីស្រាអែលចាប់ពីពេលប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសទទួលស្គាល់ Jerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលកាលពីថ្ងៃទី៦ ធ្នូ កន្លងទៅ៕