អ៊ីស្រាអែលមានប្រធានាធិបតីថ្មី

Chia sẻ
Vovworld-នាថ្ងៃទី១០មិថុនា លោក Reuven Rivlin សមាជិកគណបក្ស Likud កាន់អំណាចត្រូវបានរដ្ឋសភាអ៊ីស្រាអែល (Knesset) ជ្រើស​តាំង​ធ្វើជា​ប្រធានាធិបតីទី១០នៃប្រទេសនេះ។
អ៊ីស្រាអែលមានប្រធានាធិបតីថ្មី - ảnh 1
លោក Reuven Rivlin សមាជិកគណបក្ស Likud កាន់អំណាចត្រូវបានជ្រើសតាំងធ្វើជាប្រធានាធិបតីទី១០នៃប្រទេសនេះ (theguardian.com)

        Vovworld-នាថ្ងៃទី១០មិថុនា លោក Reuven Rivlin សមាជិកគណបក្ស Likud កាន់អំណាចត្រូវបានរដ្ឋសភាអ៊ីស្រាអែល (Knesset) ជ្រើស​តាំង​ធ្វើជា​ប្រធានាធិបតី
ទី១០នៃប្រទេសនេះ។ តាមលទ្ធផលរបស់ Knesset ថា លោក Rivlin ដណ្ដើមបាន
ជ័យជំនះដោយសម្លេងគាំទ្រចំនួន៦៣​លើ​១២០។ លោក Rivlin នឹងជំនួសឲ្យលោក
Shimon Peres ជាអ្នកនឹងផុត​អាណត្តិនាខែកក្កដាខាងមុខ។

        ប្រធានាធិបតី Rivlin មានអាយុ៧៤ឆ្នាំជាអ្នកនយោបាយស្ដាំនិយមដែល​គាំទ្រ
កម្មវិធីកសាងទីប្រជុំជនរបស់អ៊ីស្រាអែលនៅត្រើយខាងលិចនិង Jerusalem ខាង
កើត ទន្ទឹមនឹងនោះប្រឆាំងជំទាស់ការកសាងរដ្ឋប៉ាឡេស្ទីន៕

ប្រតិកម្មទៅវិញ