អ៊ីស្រាអែល វាយប្រហារតាមជើងអាកាសលើគោលដៅយោធារបស់ស៊ីរី |
យោងតាមកងទ័ពអ៊ីស្រាអែលបានឲ្យដឹងថា ការវាយប្រហារតាមជើងអាកាសនេះត្រូវបានធ្វើឡើងគឺសំដៅតបតទៅនឹងការដែលរ៉ុក្កែត ២ គ្រាប់ ត្រូវបានចាត់ទុកថាបាញ់ចេញពីទឹកដីស៊ីរី សំដៅទៅលើតំបន់ខ្ពង់រាប Golan ភាគខាងជើង កាលពីថ្ងៃទី១ ខែមិថុនាកន្លងទៅ។ ឧបទ្ទវហេតុនេះមិនបានបណ្តាលឱ្យមានការស្លាប់និងរងរបួសណានោះទេ៕