អូស្រ្តាលីនិងឥណ្ឌូនេស៊ីប្រឆាំងជំទាស់ការធ្វើយោធូបនីយកម្មនៅលើសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - ឥណ្ឌូនេស៊ីនិងអូស្រ្តាលីបានអះអាងពីសារៈសំខាន់នៃការថែរក្សាសន្តិភាពសន្តិសុខស្ថេរភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់។
អូស្រ្តាលីនិងឥណ្ឌូនេស៊ីប្រឆាំងជំទាស់ការធ្វើយោធូបនីយកម្មនៅលើសមុទ្រខាងកើត - ảnh 1 ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងនាយករដ្ឋមន្ត្រីប្រទេសអូស្រ្តាលីទះលោក Scott Morrison (រូបថត៖ AP)

នាថ្ងៃទី ១០ ខែកុម្ភៈក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអូស្ត្រាលីប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និងនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Scott Morrison បានចេញសេចក្តីថ្លែងការណ៍រួម ដែលសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការធ្វើយោធូបនីយកម្មចំពោះបណ្ដាកោះដែលមានជម្លោះនៅក្នុងសមុទ្រខាងកើត ទន្ទឹមជាមួយគ្នានេះ អំពាវនាវឲ្យភាគីទាំងអស់ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមេដឹកនាំឥណ្ឌូនេស៊ីនិងអូស្រ្តាលីបានអះអាងពីសារៈសំខាន់នៃការថែរក្សាសន្តិភាពសន្តិសុខស្ថេរភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍នៅក្នុងតំបន់។ ប្រទេសទាំងពីរបានអំពាវនាវឲ្យមានការដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់ថា៖ ការចរចារអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើតត្រូវការធានាគោរពតាមច្បាប់អន្តរជាតិដោយមិនបង្ខូចដល់ផលប្រយោជន៍របស់ភាគីទីបីឬប្រទេសផ្សេងទៀតផងដែរ៕

ប្រតិកម្មទៅវិញ