អ.ស.បអំពាវនាវឲ្យ EU មានការផ្លាស់ប្ដូរក្នុងគោលនយោបាយស្ដីអំពីជនភៀសខ្លួន

Chia sẻ
(VOVworld) - នាថ្ងៃទី១៦ ឧសភា បេសកជនពិសេស
របស់អ.ប.សទទួលបន្ទុកសិទ្ធិមនុស្សលោក Francois
Crepeau បានរិះគន់ប្រតិកម្មរបស់សហភាពអឺរ៉ុប (EU)
 ចំពោះវិបត្តិជនភៀសខ្លួន គឺខ្វះទស្សនៈវិស័យដោយ
សារបានប្រតិបត្តិតាមយន្តការច្បាប់មិនសូវច្បាស់លាស់ហើយបើកដៃឲ្យការរក្សាជនចំណាកស្រុកថ្មីនៅក្រិច។
អ.ស.បអំពាវនាវឲ្យ EU មានការផ្លាស់ប្ដូរក្នុងគោលនយោបាយស្ដីអំពីជនភៀសខ្លួន - ảnh 1
ប៉ូលីសអូទ្រីសនិងអ៊ីតាលីជំលោះជាមួយក្រុមបាតុករប្រឆាំងជំទាស់ការត្រួតពិនិត្យព្រំដែនអូទ្រីសនៅច្រកទ្វារ Brenner នាថ្ងៃទី៧ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - នាថ្ងៃទី១៦ ឧសភា បេសកជនពិសេសរបស់អ.ប.សទទួលបន្ទុកសិទ្ធិ
មនុស្សលោក Francois Crepeau បានរិះគន់ប្រតិកម្មរបស់សហភាពអឺរ៉ុប (EU) ចំពោះ
វិបត្តិជនភៀសខ្លួន គឺខ្វះទស្សនៈវិស័យដោយសារបានប្រតិបត្តិតាម យន្តការច្បាប់
មិនសូវច្បាស់លាស់ហើយបើកដៃឲ្យការរក្សាជនចំណាកស្រុកថ្មីនៅក្រិច។លោក
Crepeau បានឲ្យដឹងថា កិច្ចព្រមព្រៀងរវាង EU និងទួរគីដែល អនុញ្ញាតិឲ្យការបញ្ជូន
ជនចំណាកស្រុកនៅអឺរ៉ុបវិលត្រឡប់ទៅវិញនោះ ទាមទារឲ្យយន្ត ការគត្តិយុត្តិដ៏
ខ្លាំងក្លាថែមទៀតដើម្បីធានាឲ្យការអនុវត្តន៍មានប្រសិទ្ធិភាព។ក្រិចត្រូវរក្សាចំនួន
ជនចំណាកស្រុកនិងជនភៀសខ្លួនទៅកាន់ប្រទេសនេះក្រោយពីថ្ងៃទី២០ មិនា
កន្លងទៅ ជាពេលវេលាដែល EU និងទួរគីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពោល
ខាងលើ។នាបច្ចុប្បន្ន ជនភៀសខ្លួននិងជនចំណាកស្រុកចំនួន៥ម៉ឺន នាក់កំពុង
ត្រូវស្នាក់នៅកិ្រច គិតតាំងពីពេលក្រុមប្រទេសអឺរ៉ុបនិងប្រទេសនៅ តំបន់ Balkan
បិទច្រកទ្វារព្រំដែនដើម្បីទប់ស្កាត់រលកជនចំណាកស្រុក។លោក Crepeau បាន
សំដែងការព្រួយបារម្ភចំពោះស្ថានភាពនេះហើយអំពាវនាវឲ្យការ ផ្លាស់ប្ដូរភ្លាម
ក្នុងគោលនយោបាយចំពោះជនចំណាកស្រុករបស់ EU៕

ប្រតិកម្មទៅវិញ