អេស្ប៉ាញអះអាងគោរពសាលដីការរបស់តុលាការអាល្លឺម៉ង់ចំពោះអតីត អភិបាល Catalonia

Chia sẻ
(VOVWORLD) -Madrid ជានិជ្ចកាលគោរពតាមសេចក្ដីសម្រេចចិត្តរបស់តុលាការ ហើយមិនដែលនាំចេញទស្សនៈ ក៏ដូចជាមតិយោបល់អំពីរាល់សាលដីការរបស់តុលាការឡើយ ជាពិសេសគឺសាលដីការរបស់តុលាការនៅប្រទេសផ្សេងៗ។
អេស្ប៉ាញអះអាងគោរពសាលដីការរបស់តុលាការអាល្លឺម៉ង់ចំពោះអតីត អភិបាល Catalonia - ảnh 1 អេស្ប៉ាញអះអាងគោរពសាលដីការរបស់តុលាការអាល្លឺម៉ង់ចំពោះអតីត អភិបាល Catalonia

រដ្ឋាភិបាលអេស្ប៉ាញនាថ្ងៃទី ៥ មេសា បានឲ្យដឹងថា៖ប្រទេសខ្លួនគោរពតាមសាលដីការរបស់តុលាការរដ្ឋ Schleswig-Holstein ដោយប្រទេសអាល្លឺម៉ង់ភាគខាងជើងបានច្រានចោលសំណូមពរ ធ្វើបត្យាប័នអតីតអភិបាលតំបន់ Catalonia លោក Carles Puigdemont ដោយទោស “បះបោរ”។

        ក្នុងសេចក្ដីប្រកាសមួយ អ្នកនាំពាក្យរដ្ឋាភិបាលអេស្ប៉ាញបានលើកច្បាស់ថា៖ Madrid ជានិជ្ចកាលគោរពតាមសេចក្ដីសម្រេចចិត្តរបស់តុលាការ ហើយមិនដែលនាំចេញទស្សនៈ ក៏ដូចជាមតិយោបល់អំពីរាល់សាលដីការរបស់តុលាការឡើយ ជាពិសេសគឺសាលដីការរបស់តុលាការនៅប្រទេសផ្សេងៗ៕

ប្រតិកម្មទៅវិញ