អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ

Chia sẻ
(VOVworld) – នាថ្ងៃទី ១៨ មេសា អ.ស.ប. បានសម្តែង
ការព្រួយបារម្មដ៏ជ្រាល ជ្រៅអំពីការបង្អត់អាហារនៃបណ្ដា
អ្នកទោសជាជនប៉ាឡេស្ទីនដែលកំពុងចាប់ឃុំ ខ្លួននៅ
អ៊ីស្រាអែល ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អង្គការនេះ
កំពុងតាមដាន រឿងហេតុនេះយ៉ាងម៉ត់ចត់។ 
អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ - ảnh 1
អ.ស.ប. ព្រួយបារម្មអំពីអ្នកទោសប៉ាឡេស្ទីនរាប់ពាន់នាក់ដែលកំពុងបង្អត់អាហារ (VNA)


(VOVworld) – នាថ្ងៃទី ១៨ មេសា អ.ស.ប. បានសម្តែងការព្រួយបារម្មដ៏ជ្រាល
ជ្រៅអំពីការបង្អត់អាហារនៃបណ្ដាអ្នកទោសជាជនប៉ាឡេស្ទីនដែលកំពុងចាប់ឃុំ
ខ្លួននៅអ៊ីស្រាអែល ព្រមទាំង ឲ្យដឹងថែមទៀតថា៖ អង្គការនេះកំពុងតាមដាន
រឿងហេតុនេះយ៉ាងម៉ត់ចត់។ អ្នកនាំពាក្យរបស់ អ.ស.ប. លោក Stephane Dujarric
បានលើកច្បាស់ថា៖ មានគោលការណ៍ថា នៅទីកន្លែងណាក៏ដោយ​ អ្នកទោសត្រូវ
ប្រព្រឹត្តប្រកបដោយមនុស្សធម៌។ លោក Dujarric ក៏ដាស់តឿន​ភាគី ទាក់ទិននា
នាទប់ស្កាត់ការប៉ះទង្គិចនៅតំបន់ត្រើយខាងលិចដែលទាក់ទិនដល់​ កុដកម្ម
បង្អត់អាហារនេះ។​ តាមផែនការ ក្រុមប្រឹក្សាសន្តិសុខ​ អ.ស.ប. នឹងរៀបចំ
 កិច្ចប្រជុំអំពីជំលោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននាថ្ងៃទី ២០ មេសា ខាងមុខ៕ 

ប្រតិកម្មទៅវិញ