![អ.ស.ប. បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវា “ពិភពលោកតស៊ូប្រឆាំងនឹងការជួញដូរមនុស្ស” - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2014_07_31/lainfo.es-9497-ki-moon.jpg) |
អ.ស.ប. បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍ទិវា “ពិភពលោកតស៊ូប្រឆាំងនឹងការជួញដូរមនុស្ស” (Image: un.org) |
(VOVworld) – នាថ្ងៃទី ៣០ កក្កដា អ.ស.ប. បានរៀបចំពិធីរំលឹកខួបអនុស្សារវរីយ៍
លើកដំបូងទិវា “ពិភពលោកតស៊ូប្រឆាំងនឹងការជួញដូរមនុស្ស”។ ថ្លែងមតិក្នុង
ឱកាសនេះ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានចាត់ទុកថា៖
សកម្មភាពជួញដូរមនុស្សរំលោភដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិសារវ័ន្តក៏ដូចជាបណ្ដា
តំលៃជីវភាពរស់នៅរបស់ជនរងគ្រោះផងដែរ។ អគ្គលេខាធិការ អ.ស.ប. បានអំពាវនាវឲ្យសហគមន៍អន្តរជាតិនិងប្រទេសទាំងឡាយលើពិភពលោក
រួមដៃធ្វើសកម្មភាពកំចាត់ឲ្យដល់ឬសគល់បទល្មើសជួញដូរតាមរយៈការ
អនុម័តលើពិធីសារស្តីអំពីការជួញដូរមនុស្សនិងអនុវត្តបណ្ដាមាត្រាក្នុង
អនុសញ្ញានៃ អ.ស.ប. ស្តីអំពីការប្រឆាំងនឹងបទល្មើសមានការរៀបចំឆ្លង
ព្រំដែន៕