អ.ស.ប ថ្កោលទោសការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពនៅម៉ាលី

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៦ ខែមករា អគ្គលេខាធិការអង្គការសហប្រជាជាតិ(អ.ស.ប) លោក Antonio Guterres បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារទៅលើ ក្រុមរថយន្តនៃកង កំលាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីកាលពីថ្ងៃទី ១៥ ខែមករា ដែលបណ្តាលឱ្យទាហានអេហ្ស៊ីបម្នាក់ស្លាប់ និងមនុស្សម្នាក់ទៀតរងរបួសធ្ងន់។
អ.ស.ប ថ្កោលទោសការវាយប្រហារទៅលើកងកម្លាំងរក្សាសន្តិភាពនៅម៉ាលី - ảnh 1ទាហានមកពីបេសកកម្ម អ. ស.ប នៅម៉ាលី (MINUSMA) យាមល្បាតនៅតំបន់ Gao ប្រទេស ម៉ាលី (រូបថត៖ AFP / VNA)

អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានឲ្យដឹងថាលោក Guterres បានសម្តែងការចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសាច់ញាតិរបស់ទាហានដែល បានបាត់បង់ជីវិត ក៏ដូចជាប្រជាជននិងរដ្ឋាភិបាល អេហ្ស៊ីបព្រមទាំងសង្ឃឹមថាទាហាន ដែលរងរបួសឱ្យឆាប់ជាសះស្បើយផងដែរ។

នៅក្នុងសេចក្តីប្រកាសនេះ លោក Guterres បានសង្កត់ធ្ងន់ថាការវាយប្រហារ នាពេលថ្មីនេះដែលបណ្តាលមកពីក្រុមមុខសញ្ញាមិនស្គាល់ច្បាស់ពីអត្តាសញ្ញារបស់ពួកគេ   ក្នុងការប្រឆាំងនឹងកងកម្លាំងរក្សាសន្តិភាព” ទំនងជាឧក្រិដ្ឋកម្មសង្គ្រាម។ អង្គការសហ ប្រជាជាតិនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីជួយដល់អាជ្ញាធរជនជាតិម៉ាលីដើម្បីកំណត់អត្តសញ្ញាណនិងបញ្ជូនជនល្មើសទាំងនេះទទួលការផ្តន្ទាទោសចំពោះមុខច្បាប់»។ លោក Guterres ក៏បានបញ្ជាក់ជាសារថ្មីម្តងទៀតអំពីសាមគ្គីភាព របស់អង្គការ សហប្រជា ជាតិជាមួយប្រជាជននិងរដ្ឋាភិបាលម៉ាលីផងដែរ៕

ប្រតិកម្មទៅវិញ