|
អាស៊ានរៀបចំទស្សនវិស័យសំរាប់ការអភិវឌ្ឍន៍ SME ដល់ឆ្នាំ ២០២៥ (Image: VNA) |
(VOVworld) – សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍ (អាស៊ាន) ទើបនឹងរៀបចំ សន្និសីទជំនាញស្តីអំពីអង្គភាពអាជីវកម្មខ្នាតតូចនិងមធ្យម (SME) នៅរដ្ឋធានី Jakarta
ឥណ្ឌូណេស៊ី។ សន្និសីទប្រមូលផ្តុំទៅលើការពិភាក្សាអំពីទស្សនៈវិស័យ ភារកិច្ច និងគោលដៅយុទ្ធសាស្ត្រសំរាប់ផែនការធ្វើសកម្មភាពយុទ្ធសាស្ត្រអភិវឌ្ឍន៍ SME
ដំណាក់ណាលឆ្នាំ ២០១៦-២០២៥ (SAP SMED) របស់អាស៊ាន។ ដោយឈរលើ មូលដ្ឋានអះអាងនូវតួនាទីសំខាន់របស់ SME ក្នុងខឿនសេដ្ឋកិច្ចនិងសុខុមាលភាព
សង្គម តំណាងគ្រប់រូបបានឯកភាពថា៖ SAP SMED ត្រូវឆ្ពោះទៅគោលដៅធានាការ ប្រកួតប្រជែងជាសកល ភាសមស្របនិងការផ្លាស់ប្តូរថ្មីរបស់ SME ដើម្បីអាចរួម ចំណែកប្រកបដោយប្រសិទ្ធភាពក្នុងដំណើរការធ្វើសមាហរណកម្មនិងកំណើនដ៏
ចីរភាពរបស់អាស៊ាន។ តំណាងនានាបានចាត់ទុកថា៖ ដើម្បីធានាទទួលបានទស្សនៈ
វិស័យក្នុងរយៈពេល ១០ ឆ្នាំសំរាប់ការអភិវឌ្ឍន៍ SME SAP SMED ត្រូវប្រមូលផ្តុំទៅលើ
គោលដៅយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ការកសាងក្របខ័ណ្ឌយុត្តិធម៌និងយន្តការបើក
ទូលាយការជ្រាបចូលទីផ្សារនិងអន្តរជាតិទុកបនីយកម្ម ជាដើម៕