អាស៊ានប្រកាសសេចក្តីណែនាំស្តីពីអភិបាលកិច្ច AI ប្រកបដោយ​មានការទទួលខុសត្រូវ

Chia sẻ
(VOVWORLD) - សេចក្ដីណែនាំនេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរវាងរដ្ឋមន្ត្រីទទួលបន្ទុកឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាននៅសិង្ហបុរីក្នុងគោលបំណងជួយឧបត្ថម្ភ "អង្គការក្នុងតំបន់ដែលមានបំណងចង់រចនា អភិវឌ្ឍន៍ និងអនុវត្តន៍បច្ចេកវិទ្យា AI ប្រពៃណីក្នុងកម្មវិធីពាណិជ្ជកម្ម និងមិនមែនយោធា ឬវិស័យទាំងពីរនេះ"។
អាស៊ានប្រកាសសេចក្តីណែនាំស្តីពីអភិបាលកិច្ច AI ប្រកបដោយ​មានការទទួលខុសត្រូវ - ảnh 1ប្រភព៖ រូបភាពដែលបង្កើតដោយ AI ពី Bing Image Creator

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កាលពីថ្ងៃទី ២ ខែកុម្ភៈ បានប្រកាសសេចក្ដីណែនាំស្ដីពីអភិបាលកិច្ចបញ្ញាសិប្បនិមិត្ត (AI) និងក្រមសីលធម៌ ស្វែងរកវិធីជំរុញការប្រើប្រាស់បច្ចេកវិទ្យានេះប្រកបដោយមានការ "ទំនួលខុសត្រូវ" ក្នុងស្ថាប័នរដ្ឋាភិបាល និងអាជីវកម្ម។

សេចក្ដីណែនាំនេះត្រូវបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំរយៈពេលពីរថ្ងៃរវាងរដ្ឋមន្ត្រីទទួលបន្ទុកឌីជីថលរបស់ប្រទេសជាសមាជិកអាស៊ាននៅសិង្ហបុរីក្នុងគោលបំណងជួយឧបត្ថម្ភ "អង្គការក្នុងតំបន់ដែលមានបំណងចង់រចនា អភិវឌ្ឍន៍ និងអនុវត្តន៍បច្ចេកវិទ្យា AI ប្រពៃណីក្នុងកម្មវិធីពាណិជ្ជកម្ម និងមិនមែនយោធា ឬវិស័យទាំងពីរនេះ"។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីអាស៊ានបានសង្កត់ធ្ងន់លើ "តម្រូវការក្នុងការកសាងគោលនយោបាយ និងសេចក្ដីណែនាំ ដើម្បីជំរុញការអភិវឌ្ឍរបស់បច្ចេកវិទ្យាដែលកំពុងរីកចម្រើនប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព"៕

ប្រតិកម្មទៅវិញ