លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh ធ្វើជាអធិបតីនៅសន្និសីទ ASPC។ (រូបថត៖ baoquocte.vn) |
ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារ ប្រទេសនិងជាប្រធានក្រុមមន្ត្រីការពារជាតិជាន់ខ្ពស់អាស៊ាន បូក(ADSOM+) របស់វៀតណាម ព្រមទាំងការចូលរួមរបស់តំណាងនៃប្រទេសអាស៊ាននិង ប្រទេសដៃគូចំនួន២៦ផ្សេងទៀត។
ថ្លែងមតិបើកសន្និសីទ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានអះអាងថា ជម្ងឺ Covid-19 មិនត្រឹមតែជាបញ្ហាសុខាភិបាល សង្គម សេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាបញ្ហាពាក់ព័ន្ធដល់ការពារជាតិ សន្តិសុខនិង សុវត្ថិភាពនៃប្រទេសរៀងៗខ្លួនទៀតផង។ ក្រៅពីការបង្ការនិងប្រយុទ្ធ ប្រឆាំងជម្ងឺរាតត្បាតនេះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh ក៏បានចាត់ទុកថា៖
“បញ្ហាប្រឈមខាងសន្តិសុខទាំងប្រពៃណីផងទាំងក្រៅប្រពៃណីផង នៅតែមិនទាន់បាត់ទៅនោះឡើយ ហើយចំណុចក្ដៅគគុកនានានៅតែគង វង្ស ដែលបណ្ដាលឡើងការព្រួយបារម្ភនៅតំបន់ជាច្រើនលើពិភពលោក។ នៅក្នុងតំបន់យើងក៏មានបញ្ហាប្រឈមជាច្រើនអញ្ចឹងដែរ ដូចជាបញ្ហាសន្តិ សុខអ៊ីនធឺណែត បញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ បញ្ហាភេរវកម្ម បញ្ហាសន្តិ សុខសមុទ្រ ជាពិសេសគឺសមុទ្រខាងកើត”។
នៅចំពោះមុខបញ្ហាប្រឈមទាំងនោះ លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh បានអះអាងថា ត្រូវការមានកិច្ចសហប្រតិបត្តិការយ៉ាង ទូលំទូលាយក្នុងការកសាងទំនុកចិត្ត សម្ដែងសុឆន្ទៈ ដើម្បីដោះស្រាយបញ្ហា សន្តិសុខទាំងអស់ក្នុងតំបន់ដោយឈរលើច្បាប់អន្តរជាតិតាមរយៈសន្តិវិធី ជាមួយនឹងស្មារតីសុឆន្ទៈដើម្បីផលប្រយោជន៍របស់ប្រទេសខ្លួន ក៏ដូចជា ប្រទេសដទៃទៀតក្នុងតំបន់និងលើពិភពលោក”។
ថ្លែងនៅសន្និសីទនេះដែរ លោក Nishida Yasunori អនុរដ្ឋមន្រ្តីការពារ ជាតិជប៉ុនបានសង្កត់ធ្ងន់ថា ប្រទេសនេះគាំទ្រចំពោះគោលជំហររបស់ ប្រទេសអាស៊ាននានា ជាពិសេសគឺសេចក្ដីថ្លែងការណ៍រួមនៅកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៦កាលពីចុងខែមិថុនាកន្លងទៅ នោះគឺដោះស្រាយជម្លោះ ដោយសន្តិវិធី សមស្របនឹងច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។
ចំណែកឯខ្លួនវិញ តំណាងសហភាពអឺរ៉ុបក៏បានអះអាងថា រាល់សកម្ម ភាពដោយឯកតោភាគីនឹងត្រឹមតែធ្វើឲ្យភាពតានតឹងកើនឡើង ក៏ដូចជា គំរាមកំហែងដល់សន្តិភាព សុវត្ថិភាពនិងសន្តិសុខក្នុងតំបន់តែប៉ុណ្ណោះ៕