ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តីការបរទេសអាស៊ាន និងអូស្ត្រាលីនឹងធ្វើការផ្លាស់ប្តូរបទពិសោធន៍ស្តីពីប្រតិបត្តិវិធានការប្រកប ដោយប្រសិទ្ធភាពដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺ Covid-19 ។
មន្រ្តីនៃប្រទេសទាំងនោះក៏បានពិភាក្សាគ្នាអំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាននិងអូស្រ្តាលីលើគ្រប់វិស័យដែលភាគីទាំងពីរមានផលប្រយោជន៍រួមជាពិសេសក្នុងវិស័យសុខាភិបាលសាធារណៈ បន្ទាន់ និងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីជំងឺរាតត្បាតសកលផងដែរ៕