អាស៊ាននិងអាមេរិកប្រមូលផ្តុំជំរុញអាទិភាពសហប្រតិបត្តិការ

Chia sẻ

(VOVworld) – សម័យប្រជុំលើកទី ៧ គណៈកម្មាធិការ
សហប្រតិបត្តិការចម្រុះ  (JCC) រវាងអាស៊ាននិងអាមេរិក
បានប្រព្រឹត្តទៅនាថ្ងៃទី ២៨ មេសា នៅទីក្រុង Jakarta
ឥណ្ឌូណេស៊ី​។ អង្គស​ន្និសីទទាំងមូលបានពិភាក្សានិង
បូកសាករុបដំណើរការអនុវត្តទំនាក់ទំនងសហប្រតិបត្តិ
ការនាពេលកន្លងទៅហើយផ្លាស់ប្តូរវិធានការជំរុញថែម
ទៀតកិច្ចសហប្រតិបត្តិការនាពេលខាងមុខជាពិសេសគឺ
សេចក្តីថ្លែងការណ៍នៃមជ្ឈដ្ឋានថ្នាក់ដឹកនាំនាពេលកន្លងទៅ។​ 


អាស៊ាននិងអាមេរិកប្រមូលផ្តុំជំរុញអាទិភាពសហប្រតិបត្តិការ  - ảnh 1
អាស៊ាននិងអាមេរិកប្រមូលផ្តុំជំរុញអាទិភាពសហប្រតិបត្តិការ (Image: VNA)

(VOVworld) – សម័យប្រជុំលើកទី ៧ គណៈកម្មាធិការសហប្រតិបត្តិការចម្រុះ  
(JCC) រវាងអាស៊ាននិងអាមេរិកបានប្រព្រឹត្តទៅនាថ្ងៃទី ២៨ មេសា នៅទីក្រុង
Jakarta ឥណ្ឌូណេស៊ី​។ អង្គស​ន្និសីទទាំងមូលបានពិភាក្សានិងបូកសាករុប
ដំណើរការអនុវត្តទំនាក់ទំនងសហប្រតិបត្តិការនាពេលកន្លងទៅហើយផ្លាស់
ប្តូរវិធានការជំរុញថែមទៀតកិច្ចសហប្រតិបត្តិការនាពេលខាងមុខជាពិសេស
គឺសេចក្តីថ្លែងការណ៍នៃមជ្ឈដ្ឋានថ្នាក់ដឹកនាំនាពេលកន្លងទៅ។​ ក្រៅពីនោះ
ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្តផែនការធ្វើសកម្មភាពបង្កើនទំនាក់
ទំនងដៃគូអាស៊ាន-អាមេរិក ដំណាក់កាល ២០១៦-២០២០។ ចូលរួមសន្និសីទ
លើកនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ាន លោក Nguyen Hoanh
 Nam បានអះអាងថា៖ វៀតណាមជានិច្ចកាលសហការយ៉ាងជិតស្និទជា
មួយប្រទេសអាស៊ាននានាក៏ដូចជាអាមេរិកដើម្បីជំរុញកិច្ចសហប្រតិបត្តិការ
ដែកភាគីទាំងពីរមានផលប្រយោជន៍រួម។ ក្រៅពីនោះ វៀតណាមនឹងសហ
ការជាមួយអាមេរិកនិងប្រទេសអាស៊ាននានាជំរុញការផ្តើមគំនិតរបស់
វៀតណាមគឺ៖ ការបង្កើតមជ្ឈមណ្ឌលអង្គភាពអាជីវកម្មធុនតូចនិងមធ្យម
អាស៊ាន-អាមេរិកនិងមជ្ឈមណ្ឌលស្រាវជ្រាវបំរ៉ែបំរួលអាកាសធាតុ៕ 

ប្រតិកម្មទៅវិញ