អាស៊ាននិងទួរគីឯកភាពគ្នាលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរហូតដល់ឆ្នាំ ២០៣០ |
នៅក្នុងកិច្ចប្រជុំនោះ អាស៊ាននិងទួរគីបានអនុម័តលើបញ្ជីវិស័យសហប្រតិបត្តិការអាទិភាពរវាងអាស៊ាន និងទួរគីសម្រាប់ដំណាក់កាល ២០១៩-២០២៣ ដែល ផ្តោតសំខាន់លើវិស័យអាទិភាព ស្តីពីពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង ការតភ្ជាប់ និងអភិវឌ្ឍសហគ្រាសខ្នាតតូចបំផុត ខ្នាតតូចនិងមធ្យម ព្រមទាំងបញ្ហាបំរែបំរួលអាកាសធាតុ និងប្រយុទ្ធប្រឆាំងភារវកម្មជាដើម។ ប្រទេសទួរគីបានប្រកាសថានឹងផ្តល់ថវិកាចំនួន ១ លានដុល្លារអាមេរិកសម្រាប់ការអនុវត្តសកម្មភាពនិងគម្រោងសហប្រតិបត្តិការនៃភាគីទាំងពីរក្នុងរយៈពេលខាងមុខ។អាស៊ាននិងទួរគីក៏បានឯកភាពដាក់ដំណើរការឲ្យអនុវត្តឲ្យបានឆាប់ៗនូវគម្រោងនានាដែលភាគីទួរគីលើកសំណើរ ស្តិពីការចែករំលែកការបង្កើនសមត្ថភាពសម្រាប់ស្ត្រី ក៏ដូចជាការបណ្តុះបណ្តាលមន្ត្រី សហគ្រាស និងជម្រុញវិនិយោគផងដែរ៕