(រូបថត៖ asean.org) |
យោងតាមលេខាធិការដ្ឋានអាស៊ានបានឲ្យដឹងថា FiveSteps គឺជាយុទ្ធនាការផ្សព្វផ្សាយលើកទី ២ ដែលបានរៀបចំឡើងដោយអាស៊ាន និង FIFA ដើម្បីលើកកម្ពស់ការយល់ដឹងរួមគ្នា ជំរុញរបៀបរស់នៅប្រកបដោយភាពស្អាតស្អំ ក្នុងបរិបទ នៃជំងឺរាតត្បាតកូវីដ ១៩។ តាមរយៈ FiveSteps នោះ អាស៊ាន និង FIFA បានផ្តល់នូវគោលការណ៍ណែនាំជាក់ស្តែងសម្រាប់ប្រជាជន ដើម្បីរក្សារបៀបរស់នៅប្រកបដោយភាពស្អាតស្អំ ក្នុងពេលមានជំងឺរាតត្បាត ក៏ដូចជាបង្ហាញក្តីសង្ឃឹមថាតំបន់នេះនឹងជំនះពុះពារលើគ្រាដ៏លំបាកនេះផងដែរ៕