លោក កៅ គឹមហួន ក៏បានលើកឡើងអំពីការចរចាដែលកំពុងតែបន្ត ស្តីពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ហើយបានឲ្យដឹងថា អាស៊ានកំពុងពិចារណាពីរបៀបគ្រប់គ្រងស្ថានភាពនៅសមុទ្រខាងកើត។
ទាក់ទងនឹងការដោះស្រាយវិវាទទឹកដីនៅសមុទ្រខាងកើត លោក កៅ គឹមហួន បានបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានទទួលឯកភាព មានសំឡេងរួម និងកំពុងធ្វើការដោយឈរលើមូលដ្ឋាននៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បើទោះបីបានសារភាពថា ដំណើរការចរចាជាមួយចិនលើ COC អាចនឹងត្រូវការពេលវេលា ហើយទន្ទឹមនឹងនោះ លោកបានលើកឡើងពីសារៈសំខាន់នៃការចរចាទ្វេភាគីក្នុងបញ្ហានេះ។
លោក កៅ គឹមហួន កំពុងបំពេញទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី ១១-១៥ ខែកុម្ភៈ ក្នុងឋានៈជាអគ្គលេខាធិការអាស៊ាន។ ដំណើរទស្សនកិច្ចលើកនេះ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា និងបង្ហាញពីកិច្ចសហប្រតិបត្តិការពហុភាគីរវាងភាគីទាំងពីរលើវិស័យជាច្រើន រួមទាំងភាពជាដៃគូយុទ្ធសាស្ត្រ ការអប់រំ និងវប្បធម៌៕