អាស៊ានជំរុញការសម្របសម្រួលពាណិជ្ជកម្ម

Chia sẻ
(VOVWORLD) -លោកស្រី Auramon Supthaweethum ប្រធាននាយកដ្ឋានទទួល ចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថាបណ្ដាសមាជិកអាស៊ានបានឯកភាពគ្នាអនុវត្តន៍រាល់គោលការណ៍បញ្ជាណែនាំស្ដីពីវិធានការមិនមែនពន្ធគយ។

ក្រុមប្រឹក្សាពិគ្រោះយោបល់សម្រាប់ការធ្វើអាជីវកម្មអាស៊ាន  (ASEAN-BAC) បានវាយតម្លៃជាវិជ្ជមានចំពោះរាល់ការចរចាអំពីបណ្ដាបែបបទសម្របសម្រួលពាណិជ្ជកម្ម ដែលក្នុងនោះសមាជិកអាស៊ានទាំងអស់សុទ្ធតែបានឯកភាពគ្នាលើការ បង្កើតនិងអនុវត្តគោលការណ៍បញ្ជាណែនាំចំពោះរាល់វិធានការក្រៅពន្ធគយ។

លោកស្រី Auramon Supthaweethum ប្រធាននាយកដ្ឋានទទួល ចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃបានឲ្យដឹងថា៖ សមាជិក សមាជិការនៃគណៈកម្មាធិការពិគ្រោះយោបល់អាស៊ានទទួលបន្ទុកការសម្របសម្រួលពាណិជ្ជកម្មអាស៊ានបានបើកកិច្ចប្រជុំជាច្រើន ដែលក្នុងនោះ មានក្រុមប្រឹក្សាធ្វើអាជីវកម្ម EU-អាស៊ាន និងក្រុមប្រឹក្សាធ្វើអាជីវកម្មអាមេរិក-អាស៊ាន។ តាមលោកស្រី Auramon Supthaweethum ថាបណ្ដាសមាជិកអាស៊ានបានឯកភាពគ្នាអនុវត្តន៍រាល់គោលការណ៍បញ្ជាណែនាំស្ដីពីវិធានការមិនមែនពន្ធគយ។ ហេតុដូច្នេះហើយ សមាជិកអាស៊ានទាំងអស់នឹងត្រូវបានជូនដំណឹង មុនពេលអនុវត្តវិធានការទាំងនេះ ហើយវិធានការនីមួយៗត្រូវបានអនុវត្តន៍ឲ្យបានសមស្រប។ ម៉្យាងវិញទៀត ការយកមតិពីសាធារណជននឹងត្រូវបានដំណើរការ មុនពេលអនុវត្តន៍ជាក់ស្ដែងផងដែរ៕

ប្រតិកម្មទៅវិញ