អាស៊ាន-ជប៉ុនឆ្ពោះទៅរកការបង្កើតទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

Chia sẻ
(VOVWORLD) - កាលពី ថ្ងៃទី ១៣ ខែកក្កដា នៅទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី) កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ជប៉ុនបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ (AMM-56) និងសន្និសីទពាក់ព័ន្ធនានា។
អាស៊ាន-ជប៉ុនឆ្ពោះទៅរកការបង្កើតទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ - ảnh 1កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងជប៉ុន។ រូបថត៖ VNA

កិច្ចប្រជុំបានពិភាក្សាអំពីរបៀបជំរុញទំនាក់ទំនងភាពជាដៃគូអាស៊ាន-ជប៉ុនឱ្យកាន់តែមាននិរន្តរភាពក្នុងការដោះស្រាយបញ្ហាប្រឈមរួម ធានាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ទន្ទឹមនឹងនោះចែករំលែកទិសដៅនាពេលអនាគតសម្រាប់ទំនាក់ទំនងរវាងភាគីទាំងពីរ។

ប្រទេសជប៉ុន និងអាស៊ានបានសហប្រតិបត្តិការជាមួយគ្នាមិនត្រឹមតែក្នុងនាមជាដៃគូធ្វើអាជីវកម្មដ៏ជិតស្និទ្ធប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តភក្តិដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ពេញមួយប្រវត្តិសាស្ត្រទៀតផង។ ភាគីទាំងពីរមានគោលបំណងឆ្ពោះតៅរកការបង្កើតទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ៕

ប្រតិកម្មទៅវិញ