អាស៊ាន-ចិននឹងបន្តការចរចាអំពី COC នាពេលខាងមុខ

Chia sẻ
(VOVWORLD) - នាថ្ងៃទី២ កក្កដា សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរ ទេសវៀតណាមត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang។
អាស៊ាន-ចិននឹងបន្តការចរចាអំពី COC នាពេលខាងមុខ - ảnh 1 អ្នកនាំពាក្យ ក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ VOV)

ឆ្លើយសំណួររបស់អ្នកយកព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំពិគ្រោះយោបល់រវាងអាស៊ាន-ចិនតាមប្រព័ន្ធវីដេអូដែលបានរៀបចំឡើងនាថ្ងៃទី១ កក្កដាកន្លងទៅ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា ភាគីទាំងពីរ បានពិភាក្សាអំពីខ្លឹមសារជាក់ស្ដែងជាច្រើន ជាពិសេសគឺភាគីទាំងពីរបាន សន្យាបន្តជំរុញដំណើរការចរចាអំពីក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ព្រមទាំងអនុវត្តយ៉ាងម៉ឺងម៉ាត់និងពេញលេញនូវសេចក្ដីថ្លែងការណ៍ ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ។ លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖

“នៅកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាហើយឯកភាពគ្នាលើទិស ដៅសំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងចិននាពេលខាងមុខ ដូចជាជំរុញសេដ្ឋកិច្ចឌីជីថល អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ខ្ពស់ ការឆ្លើយតបនឹងបញ្ហាប្រឈមនានាដែលទើបលេចចេញដូចជា សន្តិ សុខអ៊ីនធឺណែត គ្រោះធម្មជាតិ ឧក្រិដ្ឋកម្មឆ្លងដែរ។ ក្រៅពីនោះ អាស៊ាន និងចិនក៏បានពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការជាក់ស្ដែងផ្សេងៗទៀតស្ដីពីការបន្ធូរស្រាលផលប៉ះពាល់ដោយជម្ងឺ Covid-19 ផងដែរ។ ចិនបាន អះអាងនូវការគាំទ្រចំពោះមូលនិធិឆ្លើយតបនឹងជម្ងឺ Covid-19 របស់អាស៊ាន ក៏ដូចជាឃ្លាំងផ្ទុកបម្រុងសម្ភារៈបរិក្ខារពេទ្យជាបន្ទាន់របស់អាស៊ាន”៕

ប្រតិកម្មទៅវិញ