វេទិកាអន្តរជាតិសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) - ចិនឆ្នាំ ២០២៣ ស្តីពីនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍប្រកបដោយចីរភាពបានបិទបញ្ចប់កាលពីម្សិលមិញ (ថ្ងៃទី ១៦ កក្កដា) នៅទីក្រុង Guilin ខេត្ត Guangxi ប្រទេសចិន។
ដោយប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃ អង្គវេទិកាបានពិភាក្សាលើប្រធានបទដូចជា៖ ការផ្ទេរប្រគល់បច្ចេកវិទ្យាបៃតង ការអភិវឌ្ឍ ទីក្រុងទេសចរណ៍ និងបទពិសោធន៍ក្នុងការកសាងមណ្ឌលណែនាំនវានុវត្តន៍ជាតិស្ដីពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ លោក James George តំណាងរងអចិន្ត្រៃយ៍នៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំនៅចិនបានមានប្រសាសន៍ថា វេទិការគឺជាការរំលឹកដ៏ខ្លាំងក្លាអំពីតម្រូវការចាំបាច់ត្រូវប្រកាន់ខ្ជាប់ផ្លូវអភិវឌ្ឍន៍ប្រកបដោយចីរភាព អភិរក្សធនធានធម្មជាតិ។ លោកបានអះអាងថា ទំនាក់ទំនងភាពជាដៃគូយូរអង្វែង និងរស់រវើករវាងអាស៊ាន និងចិន គឺជាសក្ខីភាពសម្រាប់កម្លាំងពលំនៃកិច្ចសហប្រតិបត្តិការតំបន់ ហើយអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកមហិច្ឆតារួមនៃ SDGs ផងដែរ៕