លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ ថ្លែងសុន្ទរកថា |
ក្នុងបទសម្ភាសន៍ ជាមួយអ្នក យកព័ត៌មានវៀតណាម ប្រចាំនៅហ្សាកាតា លោកឯកអគ្គរដ្ឋទូត Aung Myo Myint បានសង្កត់ធ្ងន់ថា ដោយមានការខិតខំប្រឹងប្រែង យ៉ាងខ្លាំងក្លាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានជំរុញ និងអនុវត្តន៍របៀបវារៈស្ដីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS) មិនត្រឹមតែ នៅក្នុងតំបន់ប៉ុណ្ណោះទេថែមទាំង នៅលើពិភពលោកទៀតផង។ នេះគឺជាលើកទីមួយហើយ ដែលអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំជាស្ត្រីរបស់អាស៊ាន។ វៀត ណាមបានឈានមុខគេក្នុងការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងឆ្លើយតបនឹងការរាតត្បាតនៃជំងឺកូវីដ ១៩ របស់អាស៊ានតាមរយៈការជំរុញការអនុម័តលើគំនិតផ្ដួចផ្ដើមសំខាន់ៗដូចជា៖ ក្របខ័ណ្ឌស្តារឡើងវិញទូលំទូលាយរបស់អាស៊ាន (ACRF) និងផែនការអនុវតន៍ ការបង្កើតមូលនិធិអាស៊ានស្ដីពីការឆ្លើយតបនឹងជំងឺកូវីដ ១៩ ជាដើមផងដែរ៕