ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិដាស់តឿន​ឱ្យ​បង្កើន​កិច្ចខិតខំប្រឹងប្រែង​ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងឈប់បាញ់

Chia sẻ
(VOVWORLD) - ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងកិច្ចការពារអាយុជីវិតមនុស្ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។
ជម្លោះហាម៉ាស - អ៊ីស្រាអែល៖ អង្គការសហប្រជាជាតិដាស់តឿន​ឱ្យ​បង្កើន​កិច្ចខិតខំប្រឹងប្រែង​ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងឈប់បាញ់ - ảnh 1ប្រជាជនប៉ាឡេស្ទីនជម្លៀសចេញពីទីក្រុង Rafah តំបន់ Gaza នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

នាថ្ងៃទី ៦ ឧសភា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាសខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងឈប់បាញ់មួយ បញ្ចប់ការឈឺចាប់របស់ប្រជាជននៅតំបន់ហ្គាហ្សា។ ក្នុងសេចក្ដី ប្រកាសលោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បាននិយាយថា លោកអគ្គលេខាធិការ Guterres បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះចំណាត់ការដែលបង្ហាញថា អ៊ីស្រាអែលអាចបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅក្នុងទីក្រុង Rafah នៅភាគខាងត្បូងតំបន់ហ្គាហ្សា។ ប្រមុខអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងកិច្ចការពារអាយុជីវិតមនុស្ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

នាថ្ងៃដដែល ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជួយឧបត្ថម្ភជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បានប្រកាសថា គ្មានបំណងបញ្ឈប់សកម្មភាពជួយឧបត្ថម្ភមនុស្សធម៌នៅទីក្រុង Rafah បន្ទាប់ពីមានព័ត៌មានថា អ៊ីស្រាអែលគ្រោងនឹងបើកប្រតិបត្តិការយោធាលើដីគោក នៅក្នុងទីក្រុងនេះ។ មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) កាលពីម្សិលមិញបានព្រមានថា កុមារប្រហែល ៦០ ម៉ឺននាក់នៅទីក្រុង Rafahប្រឈមមុខនឹងហានិភ័យរងគ្រោះមហន្តរាយនៅពេលដែលកងទ័ពអ៊ីស្រាអែលបានបើកយុទ្ធនាការយោធាលើដីគោកនៅក្នុងទីក្រុងនេះ៕

ប្រតិកម្មទៅវិញ