អាស៊ាន - ន័រវែសជម្រុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក

Chia sẻ
(VOVWORLD) - កិច្ចប្រជុំលើកទី៤ស្តីពីគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - ន័រវែស (AN-JSCC) បានប្រព្រឹត្តទៅនៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ានប្រចាំនៅទីក្រុងហ្សាកាតាប្រទេសឥណ្ឌូនេស៊ីកាលពីថ្ងៃទី ៦ ខែឧសភា។
អាស៊ាន - ន័រវែសជម្រុញកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក - ảnh 1 អាស៊ាន - ន័រវែសជម្រុះកិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍ទៅវិញទៅមក

នៅក្នុងកិច្ចប្រជុំនោះ បណ្តាមន្ត្រីអាស៊ាននិងន័រវែសបានផ្លាស់ប្តូរទស្សនៈគ្នាស្តីពីស្ថានភាពរបស់ភាគីនីមួយៗ ព្រមទាំងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូសន្ទនាក្នុងតំបន់អាស៊ាន -  ន័រវែសក្នុងរយៈពេលកន្លងទៅ។ ប្រទេសន័រវែសបានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ហើយបានបន្តគាំទ្រអាស៊ានក្នុងការកសាងសហគមន៍អាស៊ាននិងអនុវត្តនូវចក្ខុវិស័យអាស៊ានឆ្នាំ ២០២៥ ដោយមានការបង្រួមគម្លាតនៃការអភិវឌ្ឍន៍និងអនុវត្តគំនិតផ្តួចផ្តើមក្នុងការធ្វើសមាហរណកម្ម អាស៊ាន (IAI) ព្រមទាំងការលើកកម្ពស់ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យដែលមានការយកចិត្តទុកដាក់និងមានផលប្រយោជន៍រួមផងដែរ៕

ប្រតិកម្មទៅវិញ