អូស្ត្រាលីសន្យាជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ និងអនុវត្តន៍​ទស្សនៈ​វិស័យអាស៊ានឆ្នាំ ២០២៥

Chia sẻ
(VOVWORLD) -ក្នុងដំណាក់កាលចាប់ពីឆ្នាំ២០១៧ ដល់ ឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងអូស្ត្រាលីទទួលបាន ១០៥ ពាន់ដុល្លារអាមេរិក។
អូស្ត្រាលីសន្យាជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ និងអនុវត្តន៍​ទស្សនៈ​វិស័យអាស៊ានឆ្នាំ ២០២៥ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការរួមអាស៊ាន - អូស្ត្រាលី លើកទី ៩ 

នាថ្ងៃទី ២៤ ខែឧសភា កិច្ចប្រជុំគណៈកម្មការសហប្រតិបត្តិការរួមអាស៊ាន - អូស្ត្រាលី លើកទី ៩ បានប្រព្រឹត្តិទៅនៅទីក្រុងចាកាតា។ កិច្ចប្រជុំនេះបានផ្តោតលើការបូកសរុបទំនាក់ទំនងរវាងអាស៊ាន - អូស្ត្រាលី ក្នុងឆ្នាំទៅមិញ ក៏ដូចជាពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដែលទទួលបានលើគ្រប់វិស័យសហប្រតិបត្តិការដូចជា៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច  វប្បធម៌ សង្គម។ ក្នុងដំណាក់កាលចាប់ពីឆ្នាំ២០១៧ ដល់ ឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងអូស្ត្រាលីទទួលបាន ១០៥ ពាន់ដុល្លារអាមេរិក។ នាបច្ចុប្បន្ននេះ អូស្រ្តាលីគឺជាដៃគូពាណិជ្ជកម្មធំទី ៧ ហើយជាវិនិយោគិន FDI ធំទី ៦ របស់អាស៊ាន។

ស្ដីពីផែនការធ្វើសកម្មភាពអាស៊ាន - អូស្ត្រាលី ដំណាក់កាលចាប់ពីឆ្នាំ២០១៥ ដល់ ឆ្នាំ ២០១៩ នោះ អាស៊ាន និង អូស្ត្រាលី អនុវត្តន៍បានសកម្មភាពចំនួន ១០៩ ក្នុងចំណោមសកម្មភាពទាំង ១១៣ ពោលគឺសម្រេចបាន ៩៦ ភាគរយ។ ភាគីទាំងពីរក៏បានឯកភាពគ្នាអនុវត្តន៍រាល់សកម្មភាពដែលនៅសេសសល់ឲ្យបានឆាប់ៗក្នុងឆ្នាំ ២០១៩។

ទន្ទឹមនឹងនេះ អូស្ត្រាលីបានសន្យាបន្តជួយឧបត្ថម្ភអាស៊ានក្នុងការកសាងសហគមន៍ និងអនុវត្តទស្សនៈវិស័យអាស៊ានឆ្នាំ ២០២៥ ព្រមទាំងចាត់ទុកថានេះគឺជាតួនាទីដ៏សំខាន់របស់អាស៊ាន ក្នុងការរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ផងដែរ៕

ប្រតិកម្មទៅវិញ