អូស្ត្រាលីប្រកាសថវិកា បង្កើន ODA សម្រាប់វៀតណាម

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ខែតុលា រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី លោក Jim Chalmers បានប្រកាសផែនការថវិកាដំបូង ចាប់តាំងពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anthony Albanese បានចូលកាន់តំណែងនៅចុងខែឧសភាឆ្នាំ ២០២២។ 
អូស្ត្រាលីប្រកាសថវិកា បង្កើន ODA សម្រាប់វៀតណាម - ảnh 1រដ្ឋមន្ត្រីក្រសួងរតនាគារអូស្ត្រាលី លោក Jim Chalmers បានប្រកាសផែនការថវិកាឆ្នាំ ២០២២-២០២៣។ (រូបថត៖ Gary Ramage)

ក្នុងផែនការថវិការលើកនេះ អូស្ត្រាលីបានចំណាយទុនជំនួយអភិវឌ្ឍន៍ (ODA) ប្រមាណ ១,៤ ពាន់លានAUDសម្រាប់តំបន់ប៉ាស៊ីហ្វិក។ ក្នុងនោះ ODA ដែលអូស្ត្រាលីផ្តល់សម្រាប់វៀតណាម ក្នុងឆ្នាំសារពើពន្ធ ២០២២-២០២៣ បានកើនឡើងពី ៧៨,៩ លាន AUD ដល់ ៩២,៨ លាន AUD។ ការដែលអូស្ត្រាលីបង្កើនទុន ODA សម្រាប់វៀតណាមបានសរឲ្យឃើញនូវការយកចិត្តទុកដាក់របស់ប្រទេសនេះចំពោះវៀតណាម ក៏ដូចជាមានបំណងចង់ជំរុញថែមទៀតនូវទំនាក់ទំនងជាមួយវៀតណាម។

ចំពោះបញ្ហាផ្ទៃក្នុង ថវិកាឆ្នាំនេះផ្តោតសំខាន់ទៅលើការជួយឧបត្ថម្ភក្រុមគ្រួសារទប់ទល់នឹងស្ថានភាពអតិផរណាកើនឡើងខ្ពស់; វិនិយោគបន្ថែមទៀតសម្រាប់បរិស្ថាន និងថាមពលកកើតឡើងវិញ និងជំរុញការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស។

ជាក់ស្តែង ក្នុងរយៈពេល ៤ឆ្នាំខាងមុខ រដ្ឋាភិបាលអូស្ត្រាលីនឹងចំណាយថវិការជាង ៨,៨ ពាន់លាន AUD លើ៖ ប្រាក់ឧបត្ថម្ភសម្រាប់បញ្ជូនកុមារ ;បង្កើនប្រាក់ឧបត្ថម្ភឈប់សម្រាកសម្រាលកូន សម្រាប់ក្រុមគ្រួសារនានា; គម្រោងបរិស្ថាន ថាមពលស្អាត ពង្រីកសមត្ថភាពចុះឈ្មោះចូលរៀនសម្រាប់សាកលវិទ្យាល័យ និងវិនិយោគសម្រាប់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ៕

ប្រតិកម្មទៅវិញ