អូស្ត្រាលីទទួលដំណែងជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប

Chia sẻ

(VOVworld)- អូស្ត្រាលីទទួលដំណែងជា ជាប្រធានប្តូរ
វេនរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បជាផ្លូវការនាខែ
វិច្ឆិកានេះ។ 

អូស្ត្រាលីទទួលដំណែងជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប - ảnh 1
រូបថតៈ អ៊ីនធឺណែត

(VOVworld)- អូត្រាលីទទួលដំណែង ជាប្រធានប្តូរវេនរបស់ក្រុមប្រឹក្សាសន្តិសុខ
អ.ស.បជាផ្លូវការនាខែវិច្ឆិកានេះ។ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Julie Bishop បានឲ្យ
ដឹងថា ដំណែងនេះ ជាឱកាសសំខាន់ ដើម្បីបង្កើនរាល់អាទិភាពនិងផលប្រយោជន៍
ជាតិ ព្រមទាំងអះអាងនូវការរួមចំណែកយ៉ាង សកម្មរបស់អូស្រ្តាលីចំពោះក្រុមប្រឹក្សា
សន្តិសុខអ.ស.ប។ ក្នុងរយៈពេលកាន់​ដំណែងនេះ អូស្ត្រាលីនឹងប្រមូលផ្តុំ ជម្រុញ
កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការតស៊ូប្រឆាំងភេរវកម្ម។ អូស្ត្រាលីនឹងបង្កើន
ប្រសិទ្ធភាព ក្នុងការដាក់ពង្រាយកម្លាំងប៉ូលីសក្នុងសកម្មភាពរក្សាសន្តិភាពរបស់
អ.ស.ប ក្រោយពី ក្រុមប្រឹក្សាសន្តិសុខ​អ.ស.បចេញសេចក្តីសម្រេចចិត្តដំបូងអំពី
បញ្ហានេះ៕

ប្រតិកម្មទៅវិញ