អូស្ត្រាលីចំណាយប្រាក់ជាង ៣០ លានដុល្លារអាមេរិកដើម្បីជួយសង្គ្រោះសត្វព្រៃនិងបរិស្ថាន (រូបថត៖ AFP/TTXVN) |
ថវិកានេះនឹងត្រូវបានចែកជា ២ ចំណែកស្មើៗគ្នា ប្រាក់ចំនួន ១៧ លានដុល្លារអាមេរិកគឺសម្រាប់មូលនិធិអន្តរាគមន៍ជាបន្ទាន់និងប្រាក់ចំនួន ១៧ លានដុល្លារអាមេរិកផ្សេងទៀតគឺសម្រាប់ក្រុមបរិស្ថានអាទិភាព។ រដ្ឋាភិបាលអូស្ត្រាលីនឹងអនុវត្តកិច្ចការព្យាបាលស្នាមរបួសដល់សត្វ គ្រប់គ្រងការបរបាញ់សត្វព្រៃ បង្កើតផែនទីតំបន់ដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនិងបង្កើតតំបន់ការពារសត្វព្រៃយ៉ាងឆាប់ៗ។ ក្រៅពីកិច្ចការជំនះពុះពារលើផលវិបាកនៃភ្លើងឆេះចំពោះមនុស្សនិងទ្រព្យសម្បត្តិ បញ្ហាស្តារប្រព័ន្ធអេកូឡូស៊ីសម្រាប់សត្វព្រៃនិងបរិស្ថានក៏ជាអាទិភាពជួរមុខមួយផងដែរ៕