អូស្ត្រាលី - ជប៉ុនប្រឆាំងជំទាស់សកម្មភាពបង្ខិតបង្ខំ ផ្លាស់​ប្តូរស្ថាន​ភាព​បច្ចុប្បន្ន និងបង្កើនភាពតានតឹងនៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ៩ ខែកក្កដា នាយករដ្ឋមន្រ្តី អូស្រ្តាលីលោក Scott Morrison និងសមភាគីជប៉ុនលោក Abe Shinzo បានធ្វើកិច្ចសន្ទនាតាមរយៈប្រព័ន្ធវីដេអូ។
អូស្ត្រាលី - ជប៉ុនប្រឆាំងជំទាស់សកម្មភាពបង្ខិតបង្ខំ ផ្លាស់​ប្តូរស្ថាន​ភាព​បច្ចុប្បន្ន និងបង្កើនភាពតានតឹងនៅសមុទ្រខាងកើត - ảnh 1ថ្នាក់ដឹកនាំអូស្ត្រាលី - ជប៉ុន (រូបថត៖ TTXVN) 

នៅក្នុងកិច្ចសន្ទនានេះ នាយករដ្ឋមន្រ្តី អូស្រ្តាលីលោក Scott Morrison និងសមភាគីជប៉ុនលោក Abe Shinzo បានអះអាងនូវការជួយឧបត្ថម្ភចំពោះប្រទេសជិតខាងនៅតំបន់ប៉ាស៊ីហ្វិក និងអាស៊ីអាគ្នេយ៍ក្នុងការគ្រប់គ្រងផលប៉ះពាល់ដោយសារជំងឺរាតត្បាត Covid-19 ធានា សន្តិសុខសុខាភិបាល និងជំរុញដំណើការស្ដារសេដ្ឋកិច្ចឡើងវិញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ស្ដីពីបញ្ហានៅសមុទ្រខាងកើត ថ្នាក់ដឹកនាំអូស្រ្តាលីនិងជប៉ុនបានបញ្ជាក់ជាថ្មីម្ដងទៀតនូវការប្រឆាំងជំទាស់យ៉ាងដាច់អហង្ការ មិនថាសកម្មភាពបង្ខិតបង្ខំ និងឯកតោភាគីណាមួយឡើយ ដែលធ្វើឲ្យផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬបង្កើនភាពតានតឹងនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung។

នាយករដ្ឋមន្រ្តីអូស្រ្តាលី និងជប៉ុនក៏បានសម្តែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅចំពោះការវិវឌ្ឍជាអវិជ្ជមាននាពេលថ្មីៗនៅសមុទ្រ ខាងកើត ព្រមទាំងអះអាងសារជាថ្មីថា មិនថាជម្លោះណាមួយឡើយ គឺ ត្រូវដោះស្រាយដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ដូចដែលបានចែងក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ៕

ប្រតិកម្មទៅវិញ