ទំនិញត្រូវបានរៀបចំនៅកំពងផែ Long Beach រដ្ឋ Los Angeles ប្រទេសអាមរិក (រូបថត៖ AFP/TTXVN) |
នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែកញ្ញារដ្ឋមន្រ្តីគ្រប់គ្រងថវិកានិងហិរញ្ញវត្ថុរបស់ប្រទេសអូស្រ្តាលី កាណាដាឥណ្ឌូនេស៊ី និងសិង្ហបុរី បានអំពាវនាវឱ្យសហរដ្ឋអាមេរិកនិងចិនបញ្ឈប់ភាពតានតឹងពាណិជ្ជកម្មបច្ចុប្បន្ន ដើម្បីចៀសវាងពីការខូចខាតដល់ប្រទេសដទៃ ទៀត។
សេចក្តីថ្លែងការណ៍រួមនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសនាថ្ងៃទី ១២ ខែកញ្ញាថា លោកនឹងពន្យារពេលដំឡើងពន្ធបន្ថែម ៥ % លើទំនិញនាំចូលពីចិន មុនពេលកិច្ចចរចារជាមួយប្រធានរដ្ឋ ចិនលោកស៊ីជិនពីងនឹងចាប់ផ្តើមឡើងវិញនៅខែនេះផងដែរ៕