(VOVworld) – នាថ្ងៃទី ២១ មករា នាយករដ្ឋមន្ត្រីអាល់ហ្សេរី លោក Abdelmalek Sellal បានប្រកាសជាផ្លូវការថា៖ ចំណាប់ខ្មាំងបរទេសចំនួន ៣៧ នាក់ និងជន អាល់ហ្សេរី
មួយនាក់ ត្រូវស្លាប់ ក្នុងយុទ្ធនាការសង្គ្រោះចំណាប់ខ្មាំង ដែលបាន អូសបន្លាយ ចាប់
ពីថ្ងៃទី ១៦ ដល់ពី ២០ មករា នៅខេត្ត Illizi ភាគខាងត្បូង ប្រទេសនេះ។ ថ្លែងមតិចំពោះ
មុខមជ្ឍដ្ឋានសារព័ត៌ាននៅរដ្ឋធានី Algers លោក Sellal បានឲ្យដឹងថា៖ នាបច្ចុប្បន្ន នៅមានជនបរទេសចំនួន ៥ នាក់ បាត់ខ្លួន។ កំលាំងពិសេសអាល់ហ្សេរីបានកំទិច
ភេវរជនចំនួន ៣២ នាក់។ ក្នុងចំណោម ចំណាប់ខ្មាំងបរទេស ដែលស្លាប់ មាន
ប្រជាពលរដ្ឋរបស់ បារាំង អាមេរិក រូម៉ានី អង់គ្លេស ជប៉ុន និង ហ្វីលីពីន៕
|
ក្នុងចំណោម ចំណាប់ខ្មាំងបរទេស ដែលស្លាប់ មានប្រជាពលរដ្ឋរបស់ បារាំង អាមេរិក រូម៉ានី អង់គ្លេស ជប៉ុន និង ហ្វីលីពីន៕ (Image: Internet) |