អត្ថបទរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តី Influences។ (រូបថត៖ baoquocte.vn) |
ក្នុងអត្ថបទនោះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានអះអាងថា ការ ពង្រីកសក្ដានុពលដ៏ធំធេងនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់វៀត ណាម។ ជាមួយនឹងសមិទ្ធិផលវិជ្ជមានក្នុងវិស័យកសិកម្ម វៀតណាមកំពុងធ្វើការជា មួយសមាជិកហ្វ្រង់កូហ្វូនមួយចំនួននៅទ្វីបអាហ្វ្រិក ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងកិច្ចសហប្រតិបត្តិការត្រីភាគី។ កិច្ច សហប្រតិបត្តិការក្នុងវិស័យនេះចាំបាច់ត្រូវជំរុញបន្ថែមទៀត ជាពិសេសដោយមានការ ចូលរួមពីបណ្តាប្រទេសអភិវឌ្ឍន៍ក្នុងសហគមន៍ហ្វ្រង់កូហ្វូន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យកិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូន ចាំបាច់ត្រូវទាញយក សក្តានុពលបន្ថែមទៀតពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ការដែលប្រទេសបារាំងរៀបចំវេទិកា FrancoTech នៅក្រៅកិច្ចប្រជុំកំពូលគឺជាគំនិត ផ្តួចផ្តើមជាក់ស្តែង និងមានប្រយោជន៍។ វៀតណាមមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋ កិច្ចហ្វ្រង់កូហ្វូន ក៏ដូចជារួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់ហ្វ្រង់កូហ្វូនដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ សាមគ្គីភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងលំហហ្វ្រង់កូហ្វូន៕