(VOVworld) - តាមព័ត៌មានរបស់ប៉ូលីសអូទ្រីសនាថ្ងៃទី១២ មករា គិតតាំងពីដើមខែ
មករារហូតដល់ពេលនេះ ជារៀងរាល់ថ្ងៃអាល្លឺម៉ង់បានប្រគល់ត្រឡប់វិញជនចំណាក
ស្រុករាប់រយនាក់មកពីអូទ្រីស។មនុស្សជាច្រើនក្នុងចំណោមជនចំណាកស្រុកទាំង
នេះមិនមានលិខិតស្នាមស្របច្បាប់ទេ។ភាគច្រើននៃបរិមាណជនចំណាកស្រុក
ត្រូវប្រគល់ត្រឡប់វិញ គឺជនជាតិអាហ្គានីស្ថាន ម៉ារ៉ុក អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអាល់ហ្សេរី។
អាជ្ញាធរអាល្លឺម៉ង់បានប្រកាសថា នេះជាការកំណត់ចាប់បង្ខំ ហើយអាល្លឺម៉ង់នឹង
មិនផ្លាស់ប្ដូរគោលនយោបាយនេះឡើយ។
|
ជនភៀសខ្លួនទៅកាន់អឺរ៉ុប (រូបថត៖AFP/TTXVN) |
ក្នុងពេលនោះ នៅអាល្លឺម៉ង់ លទ្ធផលនៃការស្ទាបស្ទង់មតិរបស់វិទ្យាស្ថានស្រាវ
ជ្រាវ Yougov ដែលត្រូវបានប្រកាសនាថ្ងៃទី១២ មករា បានសរឲ្យឃើញថា ៦១%
នៃចំនួនប្រជាជនអាល្លឺម៉ង់ដែលត្រូវបានសួរ ប្រឆាំងជំទាស់ការទទួលយកជន
ចំណាកស្រុកពីឯបរទេស។មុននោះនាថ្ងៃទី១១ មករា បាតុកររាប់ពាន់នាក់គាំទ្រ
ចលនា ជនអឺរ៉ុបស្នេហារជាតិប្រឆាំងជំទាស់ការធ្វើអ៊ីស្លាមភាវូបនីយកម្មលោក
ខាងលិច (PEGIDA) បានប្រមូលផ្ដុំនៅទីក្រុង Leipzig ភាគខាងកើតអាល្លឺម៉ង់
ដើម្បីប្រឆាំងជំទាស់រលកជនភៀសខ្លួនបរទេសទៅកាន់ប្រទេសនេះ ដែលជា
មុខ សញ្ញាត្រូវជាប់ចោទពីបទវាយប្រហារ លួចប្លន់និងបង្កភាពអាម៉ាស់ផ្លូវភេទ
ក្នុង រាត្រីចូលឆ្នាំថ្មីសកលកន្លងទៅនៅទីក្រុងជាច្រើនរបស់អាល្លឺម៉ង់៕