(VOVworld) - រដ្ឋាភិបាលអាល្លឺម៉ង់កំពុងពិចារណាលើលទ្ធភាពដែលទួរគីដក
ខ្លួន ចេញពីកិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប (EU) ស្ដីអំពីការដោះស្រាយវិបត្តិ
ជនចំណាកស្រុក ហើយត្រៀមរៀបចំផែនការធ្វើសកម្មភាព។កាសែត Spigel របស់
អាល្លឺម៉ង់នាថ្ងៃទី១៩ សីហា បានដកស្រង់ឯកសារមួយរបស់ក្រសួងហិរញ្ញវត្ថុ
អាល្លឺម៉ង់ដោយវាយតំលៃថា ស្ថានភាពនៅទួរគីនាបច្ចុប្បន្នគឺមិនច្បាស់លាស់ទេ។
|
រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu (រូបថត៖AFP/TTXVN) |
នាថ្ងៃទី១៥ សីហា រដ្ឋមន្រ្តីការបរទេសទួរគីលោក Mevlut Cavusoglu បាន
នាំចេញឱសានវាទសំរាប់ EU ដោយសំណូមពរឲ្យប្លុកនេះលើកលែងទិដ្ឋាការ
សំរាប់ប្រជាពលរដ្ឋទួរគីចាប់តាំងពីខែតុលាខាងមុខ បើមិនដូច្នេះទេ អង់ការ៉ានឹង
លុបចោលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយសម្ព័ន្ធភាពនេះកាលពីខែ
មិនាកន្លងទៅ ទាក់ទិនដល់ការទប់ស្កាត់រលកជនចំណាកស្រុកហូរចូលក្នុងទ្វីប
អឺរ៉ុប៕