អាល្លឺម៉ង់ចាប់ផ្តើមទទួលតំណែងជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាអឺរ៉ុប

Chia sẻ
(VOVWORLD) - ក្នុងឆមាសទី ២ ឆ្នាំ ២០២០ អាល្លឺម៉ង់នឹងត្រូវដោះស្រាយបញ្ហាជាច្រើន ដែល EU កំពុងប្រឈមមុខ ពោលគឺចាប់ពីវិបត្តិជំងឺរាតត្បាត COVID-19 រហូតដល់បញ្ហាក្រោយ Brexit អាកាសធាតុ។
អាល្លឺម៉ង់ចាប់ផ្តើមទទួលតំណែងជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាអឺរ៉ុប - ảnh 1 អធិការបតីអាល្លឺម៉ង់ (ប្រភព៖ រ៉យទ័រ)

នាថ្ងៃទី ១ ខែកក្កដា អាល្លឺម៉ងបានទទួលតំណែងជាប្រធានប្ដូរវេននៃក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) ពីប្រទេសក្រូអាស៊ី។ តាមគំរោង ក្នុងឆមាសទី ២ ឆ្នាំ ២០២០ អាល្លឺម៉ង់នឹងត្រូវដោះស្រាយបញ្ហាជាច្រើន ដែល EU កំពុងប្រឈមមុខ ពោលគឺចាប់ពីវិបត្តិជំងឺរាតត្បាត COVID-19 រហូតដល់បញ្ហាក្រោយ Brexit អាកាសធាតុ គោលនយោបាយចំពោះជនចំណាកស្រុក ទំនាក់ទំនងរវាង EU ជាមួយចិន និងសហរដ្ឋអាមេរិក។ ក្នុងនោះ បញ្ហាចម្បង ដែលត្រូវដោះស្រាយ គឺនាំអឺរ៉ុបឲ្យរួចផុតពីវិបត្តិ COVID-19 ផងដែរ៕

ប្រតិកម្មទៅវិញ