អៀរឡង់ គាំទ្រ EC ឆាប់ដក "កាតលឿង" IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម

Chia sẻ

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអៀរឡង់ នាព្រឹកថ្ងៃទី ២៩ ខែកុម្ភៈ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានជួបសន្ទនាជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងការពារជាតិអៀរឡង់ លោក Micheál Martin។

អៀរឡង់ គាំទ្រ EC ឆាប់ដក "កាតលឿង" IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងការពារជាតិអៀរឡង់ លោក Micheál Martin  ស្វាគមន៍រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son នៅទីស្នាក់ការក្រសួងការបរទេសអៀរឡង់ (រូបថត៖ TTXVN)

ក្នុងជំនួបនេះ រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តជម្រុញការផ្លាស់ប្តូរគណៈប្រតិភូនិងការជួប ប្រាស្រ័យលើគ្រប់កម្រិត បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសភា ការដាក់ពង្រាយយន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពង្រឹងការសម្របសម្រួល  និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ - យន្តការសហប្រតិបត្តិកាrអាស៊ាន - សហភាពអឺរ៉ុប។ លោក Micheál Martin សង្ឃឹមថា វៀតណាមនឹងបើកស្ថានទូតក្នុងប្រទេសអៀរឡង់ក្នុងពេលឆាប់ៗ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែខ្លាំង។ អំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគ ភាគីទាំងពីរបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ ដោយទាញយកផលប្រយោជន៍ពេញលេញដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ ជាមួយគ្នានោះ ភាគីអៀរឡង់បានអះអាងថា នឹងពិចារណាលើសំណើរបស់វៀតណាម ដើម្បីពន្លឿនដំណើរការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម - សហភាពអឺរ៉ុប (EVIPA) និងគាំទ្រគណៈកម្មការអឺរ៉ុប (EC) ឆាប់ដក "កាតលឿង"  IUU សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាម។ ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀតក៏ដូចជាបន្ធូរបន្ថយបទប្បញ្ញត្តិស្តីពីទិដ្ឋាការចូល ព្រមទាំងផ្លាស់ប្តូរលទ្ធភាពសហប្រតិបត្តិការលើវិស័យថ្មីៗ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក ឯកភាពគាំទ្រពហុភាគីនិយម សណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី និងសមស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវគោលជំហរធានាសន្តិភាព ស្ថិរភាព សន្តិសុខ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ រួមទាំងដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២៕

ប្រតិកម្មទៅវិញ