អឺរ៉ុបប្តេជ្ញាបង្កើនការវិនិយោគយុទ្ធសាស្ត្រដើម្បីចៀសវាងការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក

Chia sẻ

(VOVWORLD) -  ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen បានថ្លែងកាលពីថ្ងៃទី ១៣ ខែឧសភាថា ប្លុកនេះនឹងបង្កើតយន្តការវិនិយោគយុទ្ធសាស្ត្រថ្មីមួយដើម្បីរក្សាស្វ័យភាពយុទ្ធសាស្ត្រ ជៀសវាងការពឹងផ្អែកខ្លាំងពេកទៅលើបណ្តាញផ្គត់ផ្គង់ជាសកល បន្ទាប់ពីមេរៀនពីជំងឺរាតត្បាត COVID-19។

អឺរ៉ុបប្តេជ្ញាបង្កើនការវិនិយោគយុទ្ធសាស្ត្រដើម្បីចៀសវាងការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក - ảnh 1 ប្រធានគណៈកម្មាធិការអឺរ៉ុបលោកស្រី Ursula von der Leyen 

ថ្លែងមតិទៅកាន់សមាជិកសភាអឺរ៉ុបក្នុងសម័យប្រជុំពេញអង្គ នៅទីក្រុង ប្រ៊ុចសែល នាថ្ងៃទី ១៣ ខែឧសភា លោកស្រី Ursula von der Leyen បានប្រកាស នូវព័ត៌មានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងមូលនិធិស្តារឡើងវិញដែលមានតម្លៃរាប់ពាន់លាន អឺរ៉ូដែលសហភាពអឺរ៉ុប ត្រៀមបើក ដើម្បីស្តារសេដ្ឋកិច្ចក្នុងតំបន់ បន្ទាប់ ពីការរីករាលដាល នៃជំងឺរាតត្បាត COVID-19។

ប្រការគួរឲ្យកត់សម្គាល់បំផុតមួយគឺ យោងទៅតាមលោកស្រី Ursula von der Leyen គឺការដែល គណៈកម្មការអឺរ៉ុបនឹងបង្កើតយន្តការថ្មីទាំងស្រុង ដើម្បីជួយសម្រួលដល់ការវិនិយោគនៅក្នុងវិស័យយុទ្ធសាស្ត្រ ដើម្បីធានាថាសហភាពអឺរ៉ុបមានស្វ័យភាពយុទ្ធសាស្រ្តនាពេលអនាគត ចៀសវាងការពឹងផ្អែកខ្លាំងពេកទៅលើបណ្តាញផ្គត់ ផ្គង់ពិភពលោក៕

ប្រតិកម្មទៅវិញ