អ៊ីរ៉ង់អះអាងទស្សនៈឡើងវិញ ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) - លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់កាលពីថ្ងៃទី ២១ ខែមិនា បានអះអាងសារជាថ្មីនូវគោលនយោបាយរបស់ប្រទេសនេះ ស្ដីពីការដែលសហរដ្ឋអាមេរិកត្រូវតែដកទណ្ឌកម្មទាំងអស់ជាមុនសិន បើមានបំណងចង់ឲ្យទីក្រុងតេអេរ៉ង់អនុវត្តន៍ការសន្យាក្នុងផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) ។
អ៊ីរ៉ង់អះអាងទស្សនៈឡើងវិញ ស្ដីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1មេដឹកនាំកំពូល លោក Ayatollah Ali Khamenei (រូបថត៖ TTXVN)

ក្នុងសុន្ទរកថានៅលើកញ្ចកទូរទស្សន៍ លោក Ayatollah Ali Khamenei មេដឹកនាំកំពូលអ៊ីរ៉ង់កាលពីថ្ងៃទី ២១ ខែមិនា បានអះអាងសារជាថ្មីនូវ គោលនយោបាយរបស់ប្រទេសនេះ ស្ដីពីការដែលសហរដ្ឋអាមេរិកត្រូវតែដកទណ្ឌកម្មទាំងអស់ជាមុនសិន បើមានបំណងចង់ឲ្យទីក្រុងតេអេរ៉ង់អនុវត្តន៍ការសន្យាក្នុងផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ក៏បានសង្កត់ធ្ងន់ថា "ត្រឹមតែដកទណ្ឌកម្មលើក្រដាសស្នាមតែប៉ុណ្ណ គឺមិនអាចទទួលយកបានឡើយ" ហើយលោកបានស្នើថា ដំណើរការនេះ ត្រូវបានអនុវត្តន៍ជាក់ស្ដែង។

កាយវិការនេះត្រូវបាននាំចេញ បន្ទាប់ពីអ៊ីរ៉ង់បានលើកឡើងម្តងហើយម្តងទៀតថា ប្រទេសនេះនឹងអនុវត្តន៍ការប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងកិច្ចព្រមព្រៀង JCPOA ប្រសិនបើសហរដ្ឋអាមេរិកដកទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានអនុវត្តន៍ក្រោមរដ្ឋអំណាចរបស់អតីតប្រធានាធិបតីលោក Donald Trump ផងដែរ៕

ប្រតិកម្មទៅវិញ