អ៊ីរ៉ង់អញ្ជើញអគ្គនាយក IAEA មកធ្វើការចរចានៅប្រទេសខ្លួន

Chia sẻ
(VOVWORLD) - អ៊ីរ៉ង់បានអញ្ជើញអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi មកធ្វើការចរចា ក្រោយពីមន្ត្រីរូបនេះបានសម្ដែងការព្រួយបារម្ភអំពីការខ្វះទំនាក់ទំនងគ្នាជាមួយអាជ្ញាធរអ៊ីរ៉ង់។
អ៊ីរ៉ង់អញ្ជើញអគ្គនាយក IAEA មកធ្វើការចរចានៅប្រទេសខ្លួន - ảnh 1អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Mariano Grossi (រូបថត៖ VNA)

អញ្ជើញថ្លែងទៅកាន់មជ្ឈដ្ឋានសារព័ត៌មានកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បាននិយាយថា លោក Grossi ត្រូវបាន "អញ្ជើញ" មកកាន់ទីក្រុង Tehran ក្នុងពេលវេលាដូចដែលបានស្នើ។ តាមផែនការ លោក Grossi នឹងមានជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងថ្នាក់ដឹកនាំទីភ្នាក់ងារថាមពលបរមាណូរបស់អ៊ីរ៉ង់។

នាខែកញ្ញាកន្លងទៅ លោក Grossi បានធ្វើទស្សនកិច្ចនៅទីក្រុង Tehran។ លោកទទួលបានការព្រមព្រៀងអំពីសិទ្ធិត្រួតពិនិត្យឧបករណ៍ឃ្លាំមើលនៅមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់។ កាលពីដើមខែកញ្ញា កន្លងទៅ IAEA បានប្រកាស របាយការណ៍ដោយបានបញ្ជាក់ថាបេសកកម្មត្រួតពិនិត្យនុយក្លេអ៊ែររបស់ខ្លួននៅអ៊ីរ៉ង់ត្រូវបាន "ចុះខ្សោយយ៉ាងធ្ងន់ធ្ងរ" ក្រោយពីទីក្រុងTehran បានផ្អាកសកម្មភាពត្រួតពិនិត្យមួយចំនួនរបស់ IAEA ចំពោះសកម្មភាពនុយក្លេអ៊ែរនៅប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ