អ៊ីរ៉ង់អាចលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Chia sẻ
(VOVWORLD) - នាថ្ងៃទី២៨ កញ្ញា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif ប្រកាសថា អ៊ីរ៉ង់អាចលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិ សាស្ត្រជាមួយ មហាអំណាចពិភពលោក ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ 
អ៊ីរ៉ង់អាចលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1 រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif (រូបថត៖ New Yorker)

(VOVworld) - នាថ្ងៃទី២៨ កញ្ញា រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Javad Zarif ប្រកាសថា អ៊ីរ៉ង់អាចលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរប្រវត្តិសាស្ត្រជាមួយ មហាអំណាចពិភពលោក ប្រសិនបើអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ។ សេចក្ដីប្រកាសរបស់អ្នកដឹកនាំក្រសួងការបរទេសអ៊ីរ៉ង់ត្រូវបានធ្វើឡើងក្នុងកាលៈទេសៈដែលអាមេរិកបានគំរាមកំហែងជាបន្តបន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រពោលខាងលើ ដែលត្រូវបានស្គាល់ដល់ជាផែនការធ្វើសកម្ម ភាពពេញលេញរួម (JCPOA) ដែលតេអេរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P៥+១ (រួមមានអាមេរិក រុស្ស៊ី អង់គ្លេស បារាំង ចិននិងអាល្លឺម៉ង់) មុននេះ២ឆ្នាំ។ តាមឯកសារដែលចូលជាធរមានជាផ្លូវនារកាលពីខែមករាឆ្នាំ២០១៦នេះថា អ៊ីរ៉ង់ នឹងសន្យាកាត់បន្ថយទ្រង់ទ្រាយនៃកម្មវិធីនុយក្លេអ៊ែររបស់ខ្លួនដើម្បីប្ដូរយកការ លុបចោលបទដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងតេអេរ៉ង់៕

ប្រតិកម្មទៅវិញ