អ៊ីរ៉ង់វាយតម្លៃថា កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​បាន​ក្លាយ​ជា “មោឃៈ” លើ​វិស័យមួយចំនួន

Chia sẻ
(VOVWORLD) - សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមិនបានគោរពរាល់កាតព្វកិច្ចដែលបានចែងក្នុងកិច្ចព្រមព្រៀង ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ  (JCPOA)។
អ៊ីរ៉ង់វាយតម្លៃថា  កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​បាន​ក្លាយ​ជា “មោឃៈ” លើ​វិស័យមួយចំនួន - ảnh 1លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក Ali Shamkhani (រូបថត៖ VNA)

កាលពីថ្ងៃទី១៦ ខែកុម្ភៈ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ លោក Ali Shamkhani បានចាត់ទុកថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខារវាងអ៊ីរ៉ង់ និងបណ្ដាប្រទេសមហាអំណាចពិភពលោកបានក្លាយទៅមោឃៈ។

ជាក់ស្ដែង លោក Shamkhani បានវាយតម្លៃថា សហរដ្ឋអាមេរិក និងបណ្ដាប្រទេសអឺរ៉ុបមិនបានគោរពរាល់កាតព្វកិច្ចដែលបានចែងក្នុងកិច្ចព្រមព្រៀង ដែលមានឈ្មោះថា ផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA)។ ដូច្នេះ បើនិយាយពីផលប៉ះពាល់សេដ្ឋកិច្ចចំពោះអ៊ីរ៉ង់ និងការដកទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ គឺបច្ចុប្បន្នកិច្ចព្រមព្រៀងនេះត្រឹមតែជាសំបកទទេតែប៉ុណ្ណោះ។ មន្ត្រីរូបនេះបានអះអាងថា អ៊ីរ៉ង់នឹងមិនធ្វើការចរចាណាមួយទៀតឡើយ ក្រៅពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយ "សហរដ្ឋអាមេរិកមួយ ដែល មិនគោរពការសន្យា និងអឺរ៉ុបអកម្មមួយ"។

លោកបានអះអាងសារជាថ្មីថា អ៊ីរ៉ង់ជានិច្ចកាលបង្ហាញយ៉ាងច្បាស់លាស់អំពីការសន្យា ហើយប្រទេសផ្សេងៗទៀតមិនចាំបាច់ព្រួយបារម្ភលើបញ្ហានេះឡើយ ប៉ុន្តែផ្ទុយទៅវិញ ទីក្រុងតេអេរ៉ង់មិនទាន់ឃើញការធានានាណាមួយឡើយ ជាពិសេសគឺពីភាគីអាមេរិក៕

ប្រតិកម្មទៅវិញ