អ៊ីរ៉ង់មិនអនុញ្ញាតិឱ្យ IAEA ទាក់ទងផ្ទាល់ព័ត៌មានសម្ងាត់

Chia sẻ
(VOVWORLD) -រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃទី ១៣ កញ្ញាបានប្រកាសថា ទីភ្នាក់ងារ ស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) មិនអនុញ្ញាតឲ្យទាក់ទងផ្ទាល់ព័ត៌មានសម្ងាត់របស់អ៊ីរ៉ង់ឡើយ។
អ៊ីរ៉ង់មិនអនុញ្ញាតិឱ្យ IAEA ទាក់ទងផ្ទាល់ព័ត៌មានសម្ងាត់ - ảnh 1 អ៊ីរ៉ង់មិនអនុញ្ញាតិឱ្យ IAEA ទាក់ទងផ្ទាល់ព័ត៌មានសម្ងាត់

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif កាលពីថ្ងៃទី ១៣ កញ្ញាបានប្រកាសថា ទីភ្នាក់ងារ ស្ថាប័នថាមពលបរមាណូអន្តរជាតិ (IAEA) មិនអនុញ្ញាតឲ្យទាក់ទងផ្ទាល់ព័ត៌មានសម្ងាត់របស់អ៊ីរ៉ង់ឡើយ។ លោក Zarif បានឲ្យដឹងថាដោយផ្អែកលើពិធីសារបំពេញបន្ថែមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់ ឫហៅថាផែនការសកម្មភាពរួម  (JCPOA) និង ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងអ៊ីរ៉ង់និង IAEA ពោលគឺ ស្ថាប័នត្រួតពិនិត្យបរមាណូរបស់ អ.ស.ប នេះ ត្រឹមតែអាចពិនិត្យទៅលើមូលដ្ឋានរបស់អ៊ីរ៉ង់សម្រាប់បម្រើសកម្មភាពបរមាណូតែបណ្ណោះ។ លោក Zarif បានសង្កត់ធ្ងន់ថាគ្មានការត្រួតពិនិត្យណាមួយរបស់ IAEA អាចធ្វើជាលេសដើម្បីទាក់ទងផ្ទាល់ជាមួយឯកសារសម្ងាត់របស់អ៊ីរ៉ង់បានឡើយ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះបាននាំចេញសេចក្តីប្រកាសនេះបន្ទាប់ពីអគ្គនាយករបស់ IAEA លោក Yukiya Amano ប្រកាសថាស្ថាប័ននេះមិនបែងចែករវាងតំបន់យោធានិងស៊ីវិល ក្នុងដំណើរការត្រួតពិនិត្យឡើយ៕

ប្រតិកម្មទៅវិញ