ទិដ្ឋភាពទូទៅនៃវង់ចរចាស្តីពីការស្ដារឡើងវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងវីយែន ប្រទេសអូទ្រីស ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN) |
នៅលើបណ្តាញសង្គម Twitter ប្រធានគណៈប្រតិភូចរចានុយក្លេអ៊ែរអ៊ីរ៉ង់ លោក Ali Bagheri Kani បានឲ្យដឹងថា អ៊ីរ៉ង់បានចែករំលែកទស្សនៈទាំងរូបភាពនិងខ្លឹមសារ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបញ្ចប់កិច្ចចរចារនៅក្នុងទីក្រុងវីយែន(អូទ្រីស) ឲ្យបានឆាប់រហ័ស។ ប៉ុន្តែ លោក Ali Bagheri Kani មិនបានផ្តល់ព័ត៌មានលម្អិតអំពីគោលជំហររបស់អ៊ីរ៉ង់នោះទេ។ យោងតាម លោក Ali Bagheri Kani អ៊ីរ៉ង់បានត្រៀមខ្លួនជាស្រេចក្នុងការបញ្ចប់ការចរចានាពេលឆាប់ៗនេះ ហើយភាគីម្ខាងទៀតគួរតែត្រៀមខ្លួនដើម្បីធ្វើសកម្មភាពស្រដៀងគ្នាផងដែរ។
មុននោះ កាលពីថ្ងៃទី ២៦ ខែកក្កដា លោក Josep Borrell បានបង្ហាញពីសេចក្តីព្រាងថ្មីមួយ ដើម្បីស្ដារ JCPOA ឡើងវិញ ដែលក្នុងនោះអ៊ីរ៉ង់នឹងកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច៕