លេខាធិការក្រុមប្រឹក្សាសន្តិសុខកំពូលជាតិ អ៊ីរ៉ង់លោក Ali Shamkhani (រូបថត៖ TTXVN) |
លោក Ali Shamkhani បានលើកច្បាស់ថាប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមជំហានផ្សេងៗគ្នា សំដៅកាត់បន្ថយការប្តេជ្ញាស្តីពីនុយក្លេអ៊ែររបស់ខ្លួនដើម្បីរក្សាតុល្យភាពនៃកិច្ចសន្យាចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬហៅថា ផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ហើយប្រសិនបើ អឺរ៉ុបខកខានមិនបំពេញកាតព្វកិច្ចរបស់ខ្លួននោះ អ៊ីរ៉ង់នឹងអនុវត្តជំហានទី៥ នេះ។ យោងតាមលោក Ali Shamkhani បានឲ្យដឹងថា បន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពី កិច្ចព្រមព្រៀង JCPOA ប្រទេសអឺរ៉ុបទាំង ៣ ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងនេះ បានសន្យាធានាផលប្រយោជន៍ខាងសេដ្ឋកិច្ចរបស់អ៊ីរ៉ង់តាមកិច្ចព្រមព្រៀង JCPOA ព្រមទាំងរក្សាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាផងដែរ៕