ខាងក្នុងមូលដ្ឋាននុយក្លែអ៊ែមួយរបស់អ៊ីរ៉ង់ (រូបថត៖ IRNA/TTXVN) |
កិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានចុះហត្ថលេខាក្នុងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងក្រុម P5 + 1 (រួមមានអង់គ្លេស បារាំង អាមេរិក រុស្ស៊ី ចិននិងអាល្លឺម៉ង់) ឬហៅថាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ (JCPOA) ក្នុងគោលបំណងដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយប្តូរយកទៅវិញជាការដកទណ្ឌកម្មលើក្រុង តេអេរ៉ង់ផងដែរ។ កិច្ចព្រមព្រៀងនេះកំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការដួលរលំបន្ទាប់ពីខែឧសភាឆ្នាំ ២០១៨ សហរដ្ឋអាមេរិកបានដកខ្លួនជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនេះ និងដាក់ទណ្ឌកម្មឡើងវិញលើអ៊ីរ៉ង់ជាថ្មីម្តងទៀត ដើម្បីបង្ខំឲ្យ ភាគីនានាមកចរចាគ្នាឡើងវិញលើកិច្ចព្រមព្រៀងនេះ។ ប្រទេសអឺរ៉ុបចំនួន ៣ រួមមានចក្រភពអង់គ្លេស បារាំងនិងអាឡឺម៉ង់បានព្យាយាមជួយសង្គ្រោះកិច្ចព្រមព្រៀងនេះហើយ ក៏ប៉ុន្តែវាមិនមានប្រសិទ្ធភាពនោះឡើយ៕