ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានដកស្រង់សម្តីរបស់លោក Eslami ដោយបញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាមនេះមិនបានធ្វើអ្វីថ្មីនោះទេ គ្រាន់តែអនុវត្តសកម្មភាពតាមបទប្បញ្ញត្តិតែប៉ុណ្ណោះ។
រោងចក្រថាមពលនុយក្លេអ៊ែរមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ រូបថត៖ AFP/TTXVN |
សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងត្រឹមតែមួយថ្ងៃបន្ទាប់ពី IAEA បានចេញផ្សាយរបាយការណ៍ស្តីពីសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់កំពុងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតសុទ្ធរហូតដល់ ៦០% ។ តួលេខនេះ គឺទាបជាងកម្រិត ៩០% ដែលត្រូវការដើម្បីបង្កើតអាវុធនុយក្លេអ៊ែរ ប៉ុន្តែខ្ពស់ជាងដែនកំណត់ ៣,៦៧% ដែលអ៊ីរ៉ង់បានប្តេជ្ញានៅក្នុងកិច្ចព្រមព្រៀងរវាងទីក្រុងតេអេរ៉ង់ និងក្រុម P៥+១ (រួមមានប្រទេសសមាជិកទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ គឺអង់គ្លេស បារាំង អាមេរិក រុស្ស៊ី និងចិន ជាមួយប្រទេសអាល្លឺម៉ង់) បានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។ យោងតាម IAEA សកម្មភាពខាងលើកំពុងធ្វើឡើងនៅរោងចក្រមួយក្នុងបរិវេណតំបន់ពហុមុខងារ Natanz និងនៅរោងចក្រមួយទៀតគឺនៅមូលដ្ឋាននុយក្លេអ៊ែរ Fordow ក្នុងទីក្រុង Qom ភាគខាងជើងប្រទេសអ៊ីរ៉ង់៕